សិល្បៈ និង កម្សាន្ត

មិននឹកស្មាន! កំពូលតារាចម្រៀងជួរមុខ មាស សុខសោភា មានប្រវត្តិគ្រាំគ្រា បែបនេះសោះ!

ប្រិយមិត្តធ្លាប់តែបានឃើញ​ ពីភាពសប្បាយរីករាយ របស់តារាចម្រៀងស្រីល្បីឈ្មោះ ក្នុងស្រុក កញ្ញា មាស សុខសោភា លើកញ្ចក់ទូរទស្សន៍ តាមកម្មវិធីប្រគំតន្ត្រីនានា ប៉ុន្តែផ្ទុយទៅវិញមហាជន មិននឹកស្មានទេថា ពីក្រោយស្នាមញញឹម ក៏ដូចជាភាពជោគជ័យរបស់តារាស្រីរូបនេះ បានលាក់ទុក្ខនូវភាពលំបាកអ្វីខ្លះ មុនពេលដើរដល់សព្វថ្ងៃ។

ក្នុងនាមជាសិល្បការនីល្បីឈ្មោះម្នាក់ សោភា តែងតែបញ្ចញនូវស្នាដៃ បទចម្រៀងពីរោះៗជាច្រើន​បទ កប់ក្នុងបេះដូងប្រិយមិត្ត នឹងតែងតែផ្ដល់ស្នាមញញឹម ជូបអ្នកគាំទ្រជានិច្ចរាល់ពេលឡើង ឆាកប្រគំតន្រ្តីម្ដង។ ដោយឡែករឿងមួយផ្សេងទៀត ដែលកន្លងមកអាចនិយាយបានថា សោភា ពុំធ្លាប់លេច មុខក្នុងកម្មវិធីផ្ដល់បទចម្ភាសន៍ អំពីជីវប្រវត្តិកញ្ញានោះទេ។

ដូច្នេះថ្ងៃនេះ Sabay នឹងគាស់កកាយនូវប្រវត្តិតស៊ូ ពីក្រោយភាពជោគជ័យ របស់តារាស្រីលំដាប់ជួរមុខ រូបនេះ។ ចង់ដឹងថា មាស សុខសោភា ឆ្លងកាត់ព្យុះភ្លៀង ក្នុងជីវិតអ្វីខ្លះទស្សនាខាងក្រោម៖

១. មាស សុខសោភា មានឈ្មោះហៅក្រៅ ស្រីអូន កើតនៅថ្ងៃទី ២៩ មករា ១៩៨៤

២. សោភា មានម្ដាយឈ្មោះ សុខ វ៉ាលន់ និងឪពុកឈ្មោះ មាស សារឹម ជាអតីតប្រធានមន្ទីរក្រសូងឧស្សាហកម្ម

៣. សមាជិកគ្រួសាររបស់ មាស សុខសោភា ចំនួន៤ត្រូវធ្លាក់ខ្លួនរស់ក្នុងសភាពខ្វះខាតខ្លាំងបន្ទាប់ពី លោកឪពុក មាស សារឹម ទទួលមរណៈភាព

៤. ដោយសារតែបញ្ហាគ្រោះទឹកជំនាន់លិចលង់ផ្ទះសម្បែងគ្រួសារទាំងមូលត្រូវផ្លាស់ប្ដូរទីលំនៅភ្លាមៗ ទៅរស់នៅកៀនស្វាយ ខេត្តកណ្ដាលនៅឆ្នាំ១៩៩០

៥.បន្ទុកគ្រួសារធ្ងន់ដូចភ្នំត្រូវធ្លាក់ទៅលើម្ដាយ ដែលជាស្ត្រីមេម៉ាយ រួមជាមួយកូនច្បងលោក មាស សុខរតនៈ ត្រូវរ៉ាប់រងទាំងមូល ហើយកាលណោះ មាស សុខរតនៈ ក៏បាននាំ សោភា ជាកូនទី២ ដើរច្រៀង តាមរោងការរកប្រាក់ផ្គត់ផ្គង់គ្រួសារដោយផ្អែកលើចំណេះជំនាញច្រៀងបានតិចតួចកាលគ្រានោះ

៦. នៅឆ្នាំ២០០០ មាស សុខសោភា និងគ្រួសារ បានផ្លាស់ទីលំនៅជាថ្មីម្ដងទៀតមករាជធានីភ្នំពេញ

៧.បន្ទាប់មករស់នៅភ្នំពេញ មាស សុខសោភា បានដាក់ពាក្យប្រលងចម្រៀង ក្នុងទូរទស្សន៍មួយ ប៉ុន្តែជាការសោកស្ដាយ នាងមិនទទួលបានជយលាភីនោះទេ​ ព្រោះតែកម្មវិធីគេតម្រូវយក អ្នកដែលមានរូបរាង ស្អាត និងសម្លេងល្អ ងាកមកមើល សោភា នាងមានសម្លេងពីរោះរណ្ដំ តែពេលនោះនាងមានសម្រស់ មិនសូវ​ស្អាតដូច​បច្ចុប្បន្ន​ទេ ដូច្នេះហើយទើបនាង បានអាចបំពេញក្ដីស្រមៃ នាងបាន(សោភា លើកឡើងយ៉ាងដូច្នេះ)។

ដោយក្ដីអាណិតស្រលាញ់ ព្រមសម្លឹងឃើញ ពីទេពកោសល្យរបស់ សោភា មានបុរសម្នាក់ដែលជា គណៈកម្មការប្រលងចម្រៀងបានណែនាំនាង ឱ្យទៅច្រៀងនៅកន្លែងនៅហាងមួយកន្លែង ។

៨.ដោយការខិតខំ មិនបោះបង់លើវិស័យអាជីព ជាអ្នកចម្រៀង សោភា បានឈានជើងប្រឡូកក្នុងសិល្បៈ ពេញលេញលើកដំបូង ក្នុងផលិតកម្ម ស្ទឹងសង្កែ ហើយនាងបានបញ្ចេញសមិទ្ធផល ចម្រៀងដំបូង ២បទដែលផ្ទុះការគាំទ្រខ្លាំង តែម្ដង គឺបទ”រស់ក្បែរបងសែនកក់ក្ដៅ និងបទ “អូននឹកបង”។

៩. បន្ទាប់ពីជោគជ័យមួយកម្រិត ក្នុងផលិតកម្ម ស្ទឹងសង្កែ សោភា បានសម្រេចដើរចេញពីទីនេះ ទៅ ផលិតកម្ម M នៅឆ្នាំ២០០៨ ហើយនាងបានបន្តស្នាដៃ ផ្ទុះការគាំទ្រជាច្រើនផងដែរ ជាពិសេសក្នុងបទ ១០០០រាត្រី៕ ប្រភព៖ សប្បាយ

Most Popular

To Top