សិល្បៈ និង កម្សាន្ត

ស្ងាត់ៗ កូនស្រីតារាចម្រៀង វណ្ណា ស័ក្ដិ ពេញវ័យក្រមុំស្ដូក ឈរជិតឪពុកកូន មើលស្ទើរតែមិនស្គាល់

ភ្នំពេញ ៖ ជារឿងដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយ សម្រាប់មហាជន និងអ្នកគាំទ្រតារាចម្រៀង វណ្ណា ស័ក្តិ ដោយថ្ងៃនេះ លោកបានបង្ហាញមុខ កូនស្រីយ៉ាងស្រស់ស្អាត របស់លោក នៅក្នុងកម្មពិធីខួបកំណើត របស់នាងជាលក្ខណៈគ្រួសារ ។

កូនស្រីរបស់តារាចម្រៀងសំនៀង ធ្ងន់ខាងលើនេះ មានឈ្មោះ វណ្ណ ណាណា ហើយគិតមកទល់ បច្ចុប្បន្ននេះនាងមានវ័យ ១៧ឆ្នាំ ហើយ ។

សម្រាប់វត្តមានរបស់លោក វណ្ណា ស័ក្ដិ ជាមួយកូនស្រីបង្កើតដ៏ស្រស់ស្អាតរបស់លោកម្នាក់នេះផងដែរ មិនមែនទើបតែលើកទី១ឡើយ ពោលគឺ កាលពីជិតមួយឆ្នាំមុន លោកក៏ធ្លាប់បានដឹកដៃនាងឡើងច្រៀង លើឆាកកម្មវិធីប្រគំន្ត្រីមួយ របស់ស្ថានីយទូរទស្សន៍ PNN ផងដែរ ដោយកាលនោះ មានទស្សនិកជន ជាច្រើនច្រំឡំថា ជាដៃគូស្រីថ្មី របស់លោក វណ្ណា ស័ក្ដិ ថែមទៀតផង ។

ជាមួយគ្នានេះដែរ សម្រាប់ពិធីខួបកំណើតវ័យ ១៧ឆ្នាំ របស់ ណាណា ដែលបានរៀបចំឡើងជាលក្ខណៈគ្រួសារ នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២១ នេះ គេឃើញមានវត្តមាន ចូលរួមពីសំណាក់លោក វណ្ណា ស័ក្ដិ និងលោកស្រី ណយ សំណាង ដែលត្រូវជាយាយបង្កើត របស់នាងផងដែរ ។

សូមរំឮកផងដែរថា នាកំលុងដើមឆ្នាំ ២០២០ ធ្លាប់មានព័ត៌មាន ដ៏រសើប ក្នុងសង្គមសិល្បៈមួយថា លោក វណ្ណា ស័ក្ដិ បដិសេធមិនទទួលស្គាល់ កូនស្រីបង្កើត របស់ខ្លួន ដែលជានាង វណ្ណ ណាណា នេះតែម្ដង ។ ចាំបានថា នៅក្នុងកិច្ចសម្ភាសន៍មួយ យុវតីស្រស់ស្អាតខាងលើ បាននិយាយ ទាំងទឹកភ្នែកថា ខ្លួន ដែលជាកូនស្រី របស់តារាចម្រៀង វណ្ណា ស័ក្ដិ ប៉ុន្តែបែជាលោកឪពុកព្យាយាម លាក់បាំងមិនព្រមទទួលស្គាល់ នាងទៅវិញ ដែលជាហេតុនាំឱ្យនាងតូចចិត្តជាខ្លាំង ។

យ៉ាងណាក៏ដោយ ក្រោយពីព័ត៌មានខាងលើនេះ ចុះផ្សាយពាសពេញបណ្ដាញសង្គម ព្រមទាំងមានការរិះគន់ធ្ងន់ៗ ពីសំណាក់មហាជន ទៅកាន់លោក វណ្ណា ស័ក្ដិ ផងនោះ ក៏លោកយល់ព្រមទទួលស្គាល់កូនស្រី និងបង្ហាញមុខនាងជា សាធារណៈជាមួយ ចាប់តាំងពីពេលនោះមក ៕

ដោយ៖ ម៉ានី

Most Popular

To Top