សិល្បៈ និង កម្សាន្ត

ទាំង​នេះ ​គឺ​តារា​ប្រុស​ខ្មែរ ដែល​មាន​កម្ពស់ស្ដង់ដារ ពី ១,៨០ ដល់ ១,៨៨​ ម៉ែត្រ!

នា​ពេល​បច្ចុប្បន្ន​នេះ ​តារា​ចម្រៀង​ និង​សម្ដែង​​​កម្ពុជា ​​ជំនាន់​ក្រោយ​កំពុង​តែ​រីក ​ដុះ​ដាល​ដូច​ផ្សិត​ នៅ​ក្នុង​វិថី​សិល្បៈ​​ជាមួយ ​សមត្ថភាព​​សម្ដែង និង​ទឹក​ដម​សំឡេង​​ដ៏​សម្បូរ​បែប ។

បើ​និយាយ​ពី​កម្ពស់​វិញ ​ឃើញ​ថា​​តារា​សម្ដែង​​ និង​ចម្រៀង​ប្រុស​ទាំង​ ៧ រូប​នេះ​មាន​ភាព​ស្រស់​សង្ហា​ខ្លាំង ​ជាមួយ​កម្ពស់​ខ្ពស់​មិន​ចាញ់ ​តារា​បរទេស​នោះ​ទេ។

១/តារា​ចម្រៀង​ ដែល​កំពុង​តែ​ស្ថិត​ក្នុង​ដួង​ចិត្ត​ មិត្ត​យុវវ័យ​ពី​គ្រប់​មជ្ឈដ្ឋាន G-Devith មាន​កម្ពស់​ ១ ម៉ែត្រ​ ៨៨ សង់ទីម៉ែត្រ ។

២/ តារា​សម្ដែង​ និង​បង្ហាញ​ម៉ូដ ឈុន វីរៈកុសល មាន​កម្ពស់​ ១ម៉ែត្រ ៨៨ សង់ទីម៉ែត្រ ។

៣/កំលោះ​សង្ហាសម្បូរ ​ទៅ​ដោយ​រោម​ទ្រូង​ និង​រោម​មុខ​​ ប៊ុត សារ៉ាវុធ មាន​កម្ពស់ ១ ម៉ែត្រ ៨៨ សង់ទីម៉ែត្រ ។

៤/ងាក​មក​ចាប់​អារម្មណ៍ ​តួ​ឯក​ប្រុស​ក្នុង​រឿង “ជីវិត​នាង​រចនា​” អ៊ុន សិទ្ធា មក​ពី​រាជធានី​ភ្នំពេញ​ មាន​កម្ពស់​១ ម៉ែត្រ ៨៣ សង់ទីម៉ែត្រ ។

៥/ត្រឡប់​មក​តារា​សម្ដែង ​សាច់​សខ្ចី​ស្រី​សុំខ្មាស មុំ សុធារ៉ា មក​ពី​ខេត្ត​ស្វាយ​រៀង​ មាន​កម្ពស់​ ១ ម៉ែត្រ ៨៣ សង់ទីម៉ែត្រ។

៦/ តារា​សម្ដែង​ សូ ឆានី មាន​កម្ពស់​ ១ម៉ែត្រ ៨៣​សង់ទីម៉ែត្រ។

៧/និយាយ​ពី​តារា​សម្ដែង​រូប​សង្ហា កូន​កាត់​ចិន អេឡិច ច័ន្ទត្រា វិញ​មាន​កម្ពស់​ ១ ម៉ែត្រ ៨២​សង់ទីម៉ែត្រ។

៨/តារា​សម្ដែង​ ម៉ុង ប៊ុនណូរ៉ា មក​ពី​ខេត្ត​កណ្ដាល​មាន​កម្ពស់​ ១ ម៉ែត្រ ៨០ សង់ទីម៉ែត្រ ។

៩/កំលោះ​សង្ហា​កូន​កាត់​ចិន​ ឈួន ពន្លឺ ​ មាន​កម្ពស់​ ១ ម៉ែត្រ ៨០ សង់ទីម៉ែត្រ​។

Most Popular

To Top