ភ្នំពេញ ៖ តារាចម្រៀងស្រី ប្រចាំផលិតកម្មហង្សមាស អ្នកនាង សុខ ស្រីនាង ធ្លាប់ត្រូវបានមហាជន លើកឡើងថា ជាសិល្បការិនីមួយរូប ដែលស្រគត់ស្រគំ សុភាពរាបសា ក្រោមហេតុផល ដែលនាងមិនសូវ បញ្ចេញសកម្មភាពសាំញុំាច្រើន ពោលគឺនាងប្រើជីវីត សាមញ្ញបំផុត ។ ជាងនេះទៅទៀត អស់រយៈ ច្រើន ឆ្នាំមកហើយ ក្រោយពីបានលែងលះស្វាមី គឺលោក ស៊ីសុវត្ថិ ម្ចាស់បទ «កូនប្រសាស្រី» រូបនេះនៅមិនទាន់ បានបង្ហាញថា កំពុងមានទំនាក់ទំនង ស្នេហាជាមួយបុរស រូបណាម្នាក់នៅឡើយ ។

ជាមួយគ្នានេះដែរ កន្លងមកក៏ធ្លាប់ មានពាក្យចចាមអារ៉ាមថា សុខ ស្រីនាង ទទួលបានចំណងដៃកូនស្រីម្នាក់ ក្រោយពេលរូបនាង ចែកផ្លូវគ្នា ជាមួយនឹងអតីតស្វាមី ប៉ុន្តែកូនស្រីម្នាក់ មិនត្រូវបាន តារាចម្រៀងស្រីសាច់ចាំក្មេង ជាងវ័យខាងលើ បង្ហាញមុខជាសាធារណៈ ឬណែនាំឱ្យមហាជន បានស្គាល់ឡើយ ។

យ៉ាងណាមិញ ថ្មីៗ នេះក្រោយពេល សុខ ស្រីនាង បង្ហោះរូបកៀកកើយ ជាមួយក្មេងស្រីម្នាក់ ក៏ស្រាប់តែមានមហាជន មួយជំនួនបានសង្ស័យ និងពោលថា ក្មេងស្រីម្នាក់នោះ គឺជាកូនរបស់នាង ។ ប៉ុន្តែសម្រាប់ សុខ ស្រីនាង ផ្ទាល់មិនបានតបតអ្វីឡើយ ។

សូមបញ្ជាក់ផងដែរថា សុខ ស្រីនាង ស្ពាយឈ្មោះជាស្ត្រីមេម៉ាយ តាំងពីឆ្នាំ ២០១២ មកម្ល៉េះ ខណៈដែលគិតទល់បច្ចុប្បន្ននេះ នាង មានអាយុ ៣៤ឆ្នាំ ហើយ ប៉ុន្តែនៅមិនទាន់មានដំរួយច្បាស់ ការណាមួយថា នាងបានរកឃើញអ្នកស្អំបេះដូងហើយ ឬ មួយក៏អត់ នៅឡើយ ។ យ៉ាងណាក៏ដោយ នាងក៏ត្រូវបាន គេសង្ស័យថា កំពុងមានបុរសអ្នកមាន នៅពីក្រោយខ្នង តាមជួយជ្រោមជ្រែងទាំងជីវភាព និងព្យាបាល របួសស្នេហ៍ផងដែរ ៕
ដោយ៖ ម៉ានី
