បន្ទាប់ពី BTS បានបំបែកកំណត់ត្រាដ៏អស្ចារ្យ ដោយឈរជើងលើតារាង Billboard រយៈពេលយូរបំផុត ព្រមទាំងការបង្ហាញមុខនៅអង្គការសហប្រជាជាតិ ក៏ដូចជាការសហការជាមួយនឹងតារាខាងប៉ែកលោកខាងលិចជាច្រើននាក់រួចមក គ្រប់គ្នាប្រាកដជាច្បាស់ពីភាពអស្ចារ្យរបស់ក្រុមចម្រៀងបុរសមួយនេះហើយ។ ការគាំទ្រពិតជាមានច្រើនមិនមែនតែក្នុងតំបន់អាស៊ីទេ ព្រោះវាលាតសន្ធឹងទូទាំងពិភពលោក ហើយសូម្បីបុគ្គលល្បីៗក៏សរសើរមិនដាច់ពីមាត់ចំពោះ BTS ដែរ ហើយក្នុងនោះរួមមានទាំងកូនប្រុសរបស់ស្ដេចចម្រៀងប៉ុប Michael Jackson ផងដែរ។
Prince Michael ដែលជាកូនប្រុសស្ដេចចម្រៀងប៉ុនលំដាប់ពិភពលោក Michael Jackson បានផ្ដល់បទសម្ភាសមួយពីកម្មវិធីសប្បុរសធម៌ខ្លួនគឹ HEAL LOS ANGELES FOUNDATION ជាមួយនឹង Liam McEwan។ ប៉ុន្តែឈានដល់ចំណុចមួយ McEwan បានលើកឡើងពី BTS ថា៖

«កន្លងទៅ ពួកគេ (BTS) ទទួលឥទ្ធិពលយ៉ាងធំពីឪពុករបស់អ្នក ដូចជាការបង្ហាញក្នុងបទ “Dynamtite” ក្បាច់រាំល្បីខ្លាំងរបស់ MJ និងបទចម្រៀងថ្មីគឺ “Butter” ដែលចាប់ផ្ដើមពីឃ្លាថា “Smooth Like Butter, Like a criminal undercover” ដែលអីហ្នឹងជាដើម»។
បន្ទាប់មក លោកក៏បានសួរ Prince ថាមានអារម្មណ៍យ៉ាងណា ពេលឃើញក្រុមល្បីមួយនេះ រម្លឹកជានិច្ចពីឪពុករបស់ខ្លួន តាមរយៈកាយវិការដឹងគុណ ហើយធ្វើវាឲ្យទៅជារឿងពិសេសមួយទៀតបែបនេះ។

Prince Michael បានតបថាលោកសរសើររាល់តន្ត្រីរបស់ BTS ហើយពិតជាគួរឲ្យចាប់អារម្មណ៍ និងរំភើបណាស់ ពេលបានឃើញពួកគេ ទទួលយកឥទ្ធិពលពីឪពុក ហើយតែងដឹងគុណ ការគោរពចំពោះភាពអស្ចារ្យរបស់រៀមច្បងបែបនេះ។

ម្យ៉ាងទៀត Prince ក៏សរសើរនឹងភាពវៃឆ្លាតរបស់ BTS ដែលចេះច្នៃ អ្វីដែលឪពុកលោកបន្សល់ទុក ហើយកែប្រែឲ្យទៅជា Style សម័យថ្មីតាមបែបពួកគេវិញ។ នេះជាអ្វីដែលេមិនអាចមើលរំលងបានឡើយ៕
ប្រភព៖ http://sabay
