សិល្បៈ និង កម្សាន្ត

សោកស្តាយណាស់ ! លោក សែម សង្វាត បានទទួលមរណៈភាពហើយ កាលពីយប់មិញ

សិល្បករផ្នែកចម្រៀងជើងចាស់លោក សែម សង្វាត កាលពីយប់មិញនេះ បានធ្វើឲ្យមហាជន សោកស្តាយនិងសង្រែកយ៉ាងខ្លាំង ដោយលោកបានទទួលមរណៈភាពកាលពីយប់មិញ ដោយជំងឺប្រចាំកាយ ។

បន្ទាប់ពីទទួលដំណឹងថា លោក សែម សង្វាត មានសុខភាពកានតែដុនដាបខ្លាំង ដោយបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ ព្រះកុសៈមៈ ឬពេទ្យលោកសង្ឃ ដោយនៅក្នុងបន្ទប់ ICU នោះ រហូតមកដល់ព្រឹកនេះក៏ទទួលបានដំណឹងថា លោក ទទួលមរណភាពទៅហើយ ដោយនៅមុននេះបន្តិច នៅក្នុងគណនីហ្វេសប៊ុករបស់ លោក សែម សង្វាត ឃើញបុរសម្នាក់ ដែលមានគណនីហ្វេសប៊ុក ឈ្មោះ សិន សាវន បញ្ញាក់ថា លោក សែម សង្វាត បានទទួលមរណភាពហើយ កាលពីយប់មិញនៅវេលាម៉ោង១២:១០នាទី ឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដោយជំងឺប្រចាំកាយរបស់លោក។

លោក សែម សង្វាត គឺជាតារាចម្រៀងល្បីឈ្មោះម្នាក់ ប៉ុន្ដែលោកបានបាត់មុខពីសិល្បៈច្រើនឆ្នាំមកហើយ បន្ទាប់ពីលោកធ្លាក់ខ្លួនឈឺ។ ស្ថិតនៅក្នុងស្ថានភាពស្គមស្គាំង សម្រាកនៅលើគ្រែពេទ្យ លោក សែម សង្វាត ត្រូវបានគ្រូពេទ្យវិនិច្ច័យរោគថា មានជំងឺមហារីកថ្លើម៕http://ប្រភព៖sabay

Most Popular

To Top