ប្រិយមិត្តនិយមទស្សនារឿងភាគ ពិតជាជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំង ជាមួយកំពូលតារាសម្ដែងឆ្នើម ដែលពួកគេពូកែសម្ដែង ស៊ីចង្វាក់គ្នាតែម្ដង ជាពិសេសតួរប្រុសស្រី ស្រស់សោភា ស្រស់សង្ហាសមគ្នាឥតខ្ចោះ៤គូ ដល់ថ្នាក់អ្នកគាំទ្រ ចង់ឱ្យស្រលាញ់គ្នាមែនទែន។


តារាសម្ដែងល្បីឈ្មោះក្នុងប្រទេសកម្ពុជា ប៉ុន្មានគូមានដូចជាលោក ខាត់ វៃហាំង និងស្រីស្អាត ស៊ីន យូប៊ីន ធ្លាប់សម្ដែងរួមគ្នា ក្នុងរឿងភាគមិនក្រោម១០រឿងនោះទេ ចំណែកកម្លោះសង្ហា ព្រីន ដៃគូជាមួយ ស្រីស្រស់ រចនា រ៉ាវ៉ាឌី ក៏ផ្ទុះការគាំទ្រខ្លាំងក្នុងរឿងអ្នកឈ្នះ ផងដែរ ដោយឡែកលោក លឹម ជាឡាយ ដៃគូស្អិតល្មួត គៀត សុវណ្ណឡាង ធ្លាប់ប៉ះគ្នាមិនក្រោម១០រឿង ដែលហើយរឿងចុងក្រោយនោះ គឺរឿក្រមុំបាយឆា ហើយគូចុងក្រោយដែល ប្រិយមិត្តចង់ឱ្យស្រលាញ់គ្នានោះ គឺ លោកសេង មង្គល និងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ដែលអ្នកទាំងពីរ សម្ដែងរួមគ្នាក្នុងរឿង ទាសីបេះដូង។


ការលើកឡើងនេះមិនត្រឹមតែ នៅក្នុងរឿងភាគសម្ដែង ប៉ះគ្នាញឹកទេ សូម្បីតែចូលរួមក្នុងកម្មវិធីទូរស្សន៍នានា ក៏លេចមុខជាគូៗតែម្ដង ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រ ស្រលាញ់ចូលចិត្តកើតគំនិត ចង់ឱ្យដៃគូ សម្ដែងទាំងនេះស្រលាញ់គ្នាពិតប្រាកដ ក្នុងជីវិតឯកជន។
យ៉ាងណាមិញនេះគ្រាន់តែការបញ្ចេញមតិ ពីមហាជន ដោយផ្អែកលើការសម្ដែងស៊ីចង្វាក់ និងភាពស្និត ស្នាលដូចគូស្នេហ៍ពិត ទើបធ្វើឱ្យគ្រប់គ្នាកើតកូនចិត្ត ចង់ឱ្យក្លាយជាពិតប្រាកដ។ ប៉ុន្តែទោះជាអ្នកគាំទ្រ លើកឡើងយ៉ាងនេះក្ ដីរហូតមកដល់ពេលនេះពួកគេ នៅតែជាដៃគូល្អហើយក្នុងនោះ ខាងប្រុសក៏ធ្លាប់ សារភាពដែលថារាល់ពេលបានរួមការងារ ជាមួយដៃគូពួកគេគឺមានអារម្មណ៍ល្អ និងសប្បាយរីករាយ តែមិនទាន់ស្មានដឹងទេថា នេះជាអារម្មណ៍ស្នេហា ឬមិត្តភាពការងារ៕ Source: Sabay


