សិល្បៈ និង កម្សាន្ត

មរណភាពតារាសម្ដែង និងជាអ្នកបញ្ជូលសំឡេងអាជីព ក្នុងរឿង Coco ជាការបាត់បង់ធនធានដ៏កម្រ

រយៈពេល៦០ឆ្នាំ ប្រកបការងារអាជីព ក្នុងវិស័យភាពយន្ដរបស់ Ana Ofelia Murguía ធ្វើឱ្យអ្នកស្រីមានកេរ្តិ៍ឈ្មោះ​ ល្បីល្បាញ់យ៉ាងខ្លាំងក្នុងប្រទេស ម៉ិចស៊ិក ប៉ុន្តែជាសោកស្ដាយយ៉ាងខ្លាំងចំពោះអ្នកគាំទ្រ អ្នកបញ្ចូលសំឡេង ក្នុងរឿងតុក្កាតា Coco រូបនេះបានទទួលមរណៈបាត់ទៅហើយកាលពីថ្ងៃទី១ មករា ឆ្នាំ ២០២៤ម្សិលមិញនេះ។

Ana Ofelia Murguía តារាសម្តែងដ៏ល្បីម្នាក់ របស់ប្រទេសម៉ិកស៊ិក ដែលសំឡេងបញ្ជូលសម្តែងជា Mama Coco ក្នុងភាពយន្តគំនូរជីវចល “Coco” បានធ្វើឱ្យមានការ ទទួលស្គាល់ជាអន្តរជាតិ តែយ៉ាងណាមិញអ្នកស្រី បានទទួលមរណភាព បាត់ទៅហើយក្នុងវ័យ ៩០ ឆ្នាំ។

ការស្លាប់របស់នាងត្រូវបាន បញ្ជាក់ដោយវិទ្យាស្ថានជាតិវិចិត្រសិល្បៈ និងក្រុមហ៊ុនមហោស្រពជាតិរបស់ប្រទេសម៉ិកស៊ិក ដែលមិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់នោះទេ។ រម្លឹកផងដែរថា Ana Ofelia Murguía កើតនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ១៩៩៣ នៅទីក្រុងម៉ិកស៊ិក។ អ្នកស្រីបានសិក្សាផ្នែកសម្ដែងនៅសាលាសិល្បៈមហោស្រពជាតិរបស់ប្រទេសម៉ិកស៊ិក ហើយបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ១៩៥៤ ក្នុងរឿង “Trial By Fire”៕

Most Popular

To Top