សិល្បៈ និង កម្សាន្ត

តារាសម្ដែង និងម៉ូដែលកូរ៉េខាងត្បូង Ko So-young ទទួលកាបូប Mute Boston Bag រចនាដោយ V ក្រុម BTS

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្ដែង និងជាតារាម៉ូដែលដ៏ល្បីល្បាញ របស់ប្រទេសកូរ៉េខាងត្បូង នាង Ko So-Young បានសម្តែងនូវការរំភើបបំផុត នៅពេលនាងទទួលបានកាបូកដៃ ‘Mute Boston Bag’ ដែលរចនាដោយ V ក្រុម BTS ។

នាង Ko So-Young ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាតារាបង្ហាញម៉ូដម្នាក់ ក្នុងឧស្សាហកម្មនេះ ហើយបានបង្កើតម៉ាកយីហោផ្ទាល់ខ្លួន “KOSOYOUNG”។ នាងក៏ធ្លាប់បានសម្ដែង ក្នុងកម្មវិធីនានាដូចជា ‘Ms. Perfect’ និង ‘Beat’ ជាដើម។ នាងបានចែករម្លែកនៅលើ Instagram Story របស់នាងនូវរូបភាពទំនិញរបស់ V ជាមួយនឹងចំណងជើងថា “វាជាស្ទីលរបស់ខ្ញុំណាស់!!! វាត្រជាក់។

‘Mute Boston Bag’ ដែលរចនាដោយខ្លួនឯងរបស់ Kim Taehyung បានបង្ហាញឲ្យឃើញ នូវតម្រូវការច្រើនបំផុត ក្នុងចំណោមទំនិញទាំងអស់ របស់សមាជិក។ កាលថ្ងៃទី ២៥ ខែមករា ផលិតផលទាំងអស់ពី Artist Collection ត្រូវបានចូលស្តុកម្តងទៀត ហើយកាបូបរបស់ V’s Mute Boston Bag គឺជាផលិតផលទី១ដែលលក់ដាច់បំផុត៕ ដោយ៖លី ភីលីព

Most Popular

To Top