សិល្បៈ និង កម្សាន្ត

Abyss គ្រប់គ្រង Sunmi និង Dara ទាក់ទាញអ្នកវិនិយោគធំៗ និងទទួលបានតម្លៃខ្ពស់ ខណៈ K-pop និង Hallyu បន្តកើនឡើង

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Abyss ជាក្រុមហ៊ុនកម្សាន្តមួយរបស់ Sunmi និង Dara បានទាក់ទាញការវិនិយោគ និងទទួលបានការវាយតម្លៃខ្ពស់ ដោយក្រុមហ៊ុននេះមានតម្លៃ ១០០ ពាន់លានវ៉ុន (៨៤ លានដុល្លារ)។

ក្រុមហ៊ុនកម្សាន្តកូរ៉េជាច្រើន កំពុងទទួលបានការចាប់អារម្មណ៍ ពីអ្នកវិនិយោគ ដោយសារការកើនឡើងនៃ K-pop និង Hallyu Wave។ យោងតាមអ្នកវិភាគឧស្សាហកម្ម បណ្តាក់ទុនថា នៅថ្ងៃទី ២៥ ខែមករា ក្រុមហ៊ុន Abyss បានយល់ព្រមបង្កើន ២៥ ពាន់លានវ៉ុន (២១ លានដុល្លារអាមេរិក) សម្រាប់ការវិនិយោគស៊េរី B ពីក្រុមហ៊ុនបណ្តាក់ទុនជាច្រើន។ LB Investment, Korea Investment Partners, Yuanta Investment, Login Investment, Daesung Startup Investment និង Timewise Investment បានចូលរួមក្នុងជុំវិនិយោគនេះ។

ជាមួយនេះ ក្រុមហ៊ុន Abyss មានតម្លៃក្រោយការវាយតម្លៃពី ១០០ ទៅ ១១០ ពាន់លានវ៉ុន (៨៤ ទៅ ៩២ លាន USD) ។ ក្នុងរយៈពេលជាងមួយឆ្នាំ ការវាយតម្លៃរបស់ក្រុមហ៊ុន បានកើនឡើងទ្វេដង ធៀបនឹងរយៈពេល នៃការវិនិយោគស៊េរី A ចំនួន ១៤.៥ ពាន់លានវ៉ុន (១២.១ លានដុល្លារអាមេរិក) ដែលបានទាក់ទាញដៃគូ វិនិយោគកូរ៉េ Aju IB Investment និង Daesung Startup Investment កាលខែតុលា ឆ្នាំ ២០២០។

ក្រុមហ៊ុន Abyss ត្រូវបានបង្កើតឡើងកាលឆ្នាំ ២០១៩ ហើយជាផ្ទះរបស់តារាកូរ៉េជាច្រើន រួមទាំង Sunmi អតីតសមាជិកក្រុម 2NE1 Dara, Urban Zakapa, BamBam និង Park Won ។ កាលពីមុន ក្រុមហ៊ុនមានអាជីវកម្ម រៀបចំផែនការសម្តែង ការតាំងពិពណ៌ និងព្រឹត្តិការណ៍នានា។ ទោះជាយ៉ាងណាក៏ដោយ វាបានជំរុញបន្ទាប់ពីបានទិញក្រុមហ៊ុនកម្សាន្ត Makeus Entertainment កាលពីដើមឆ្នាំមុន ហើយបានបង្កើតខ្លួន ជាក្រុមហ៊ុនកម្សាន្តដ៏ធំមួយ។

ក្រុមហ៊ុន Abyss បច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយ Lee Dong Hyung ដែលជាអតីតនាយកប្រតិបត្តិនៃ Makeus Entertainment ។ ថ្មីៗនេះគាត់បានជួល Lee Joon Won ដែលទទួលបន្ទុកផ្នែកអភិវឌ្ឍន៍ថ្មីនៅ YG Entertainment ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ ក្នុងការស្វែងរកទេពកោសល្យតារាថ្មី៕ ដោយ៖លី ភីលីព

Most Popular

To Top