សិល្បៈ និង កម្សាន្ត

ឪពុករបស់នាង Free Zia ត្រូវមនុស្សម្នាក់និយាយថា មិនមែនជាពេទ្យធ្មេញ

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា បន្ទាប់ពីវីដេអូសុំទោស ជាសាធារណៈនាពេលថ្មីៗនេះ របស់ Free Zia សម្រាប់ភាពចម្រូងចម្រាស ម៉ាកយីហោក្លែងក្លាយរបស់នាង ការរំពឹងទុកថ្មីមួយ ត្រូវបានធ្វើឡើង អំពីឪពុករបស់បេក្ខនារី ‘Single’s Inferno’ ។

កាលថ្ងៃទី ២៥ ខែមករា លើYouTube មួយបានបង្ហោះវីដេអូមួយ ដែលមានចំណងជើងថា “ការងារពិតរបស់ប៉ារបស់ Freezia” ។ សម្រាប់វីដេអូនេះ ការរំពឹងទុកត្រូវបានលើកឡើងថា ឪពុករបស់ Free Zia ពិតជាបើកអាជីវកម្ម កម្សាន្តមនុស្សពេញវ័យដ៏ល្បីមួយ នៅទីក្រុងប៊ូសាន។ រឿងនេះបានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល ព្រោះថា វាជាការពិតដែលមិនមាន ការបញ្ជាក់ពីមុនត្រូវគេស្គាល់ ក្នុងចំណោមអ្នកប្រើប្រាស់ សហគមន៍អនឡាញជាច្រើន និងអ្នកគាំទ្ររបស់ Free Zia ថា ឪពុករបស់ Free Zia គឺជាពេទ្យធ្មេញ។

នាង Free Zia មិនដែលបង្ហាញព័ត៌មានផ្ទាល់ខ្លួន អំពីគ្រួសាររបស់នាង ក្រៅពីការប្រាប់ខ្លីៗ អំពីប្រវត្តិដ៏មានសិទ្ធិរបស់នាង មនុស្សជាច្រើនជឿថា នាង Free Zia បានដឹងអំពីព័ត៌មានផ្សព្វផ្សាយថា ឪពុករបស់នាងគឺជាពេទ្យធ្មេញ។ តារា YouTube ដ៏ចម្រូងចម្រាស Kim Yong Ho ក៏បានលើកយកប្រធានបទ អំពីឪពុករបស់ Free Zia នៅក្នុងវីដេអូរបស់លោកផងដែរ។

លោក Kim Yong Ho បានអះអាងថា នាង Free Zia មិនដែលបញ្ជាក់ជាក់លាក់ថា ឪពុករបស់នាងជាពេទ្យធ្មេញនោះទេ ការសម្រេចចិត្តរបស់នាង ក្នុងការរក្សាភាពស្ងៀមស្ងាត់ អំពីការងារពិតរបស់ឪពុកនាង គឺដូចគ្នាទៅនឹងការកុហក ។ លោក Kim Yong Ho បន្តថា ខណៈលោកមាន សមត្ថភាពបង្ហាញខ្លួនឪពុករបស់ Free Zia លោកនឹងផ្តល់ឱកាសឲ្យ Free Zia ធ្វើរឿងនេះដោយខ្លួនឯង៕ ដោយ៖លី ភីលីព

Most Popular

To Top