ផ្សេងៗ

តំណាងរបស់តារាសម្ដែង Tang Wei បដិសេធពាក្យចចាមអារ៉ាមលែងលះជាមួយស្វាមី និងជាអ្នកដឹកនាំ Kim Tae Yong

ចិន៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ភ្នាក់ងាររបស់តារាសម្ដែង Tang Wei បានឆ្លើយតប និងបដិសេធជាផ្លូវការ ទៅនឹងពាក្យចចាមអារ៉ាមថ្មីៗនេះអំពីការលែងលះរវាងនាង និងស្វាមី ដែលជាអ្នកដឹកនាំរឿង Kim Tae Yong ។


នៅថ្ងៃទី ១0 ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនបានរាយការណ៍ថា Tang Wei និងស្វាមីរបស់អ្នកដឹកនាំរឿង Kim Tae Yong កំពុងស្ថិតក្នុងដំណាក់កាលលែងលះ ហើយបានរស់នៅជាមួយគ្នាអស់រយៈពេលកន្លះឆ្នាំមកហើយ។ ជាការឆ្លើយតប ភ្នាក់ងាររបស់ Tang Wei បានបដិសេធយ៉ាងដាច់អហង្ការ និងសង្កត់ធ្ងន់ថា គូស្នេហ៍ Tang Wei សប្បាយចិត្តខ្លាំងណាស់។


ពួកគេបានពន្យល់ថា ពេលនេះ នាង Tang Wei កំពុងថតរឿងក្រោយការថតរឿងរបស់ប្តីនាង ដែលជាអ្នកដឹកនាំរឿង Kim Tae Yong។ ជាមួយគ្នានេះដែរ តារាសម្តែងចិន Tang Wei និងអ្នកដឹកនាំរឿងកូរ៉េ Kim Tae Yong បានប្រារព្ធពិធីមង្គលការរបស់ពួកគេកាលពីឆ្នាំ ២0១៤ និងមានកូនស្រីម្នាក់រួមគ្នា។ អ្នកទាំង២បានជួបគ្នាជាលើកដំបូងក្នុងឈុតនៃរឿង “Late Autumn” ក្នុងនាមជាតារាសម្ដែង និងជាអ្នកដឹកនាំរឿង៕

ដោយ៖លី ភីលីព

Most Popular

To Top