សិល្បៈ និង កម្សាន្ត

ជីវិត​មិន​ទៀង! ​ពី​យុវជន​ក្លឹប​ធំ​ៗ ​នៅ​អង់គ្លេស​ចង់​បាន ​ក្លាយ​ជា​តារា​រឿង ​កូន​ជ្រូក​ល្បី​ឈ្មោះ​

​Danny Mountain ​បាន​ក្លាយ​ជា​តារា​សម្ដែង​រឿង​កូន​ជ្រូក (P**n) ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត ​នៅ​អង់គ្លេស ​ខណៈ​ដែល​អតីត​កាល ​របស់​គេ​គឺ​ជា​អ្នក​លេង​បាល់ទាត់​ឆ្នើម​ម្នាក់ ។

​Mountain ​កាល​នៅ​យុវជន ​គឺ​ហាត់​នៅ​ថ្នាល​របស់​ក្រុម Southampton ​ហើយ​គ្រា​នោះ​មាន​ក្លឹប​ធំ​ៗ ​ដូចជា Chelsea , West Ham ​និង Spurs ​ពេញ​ចិត្ត​រូបគេ​និង​ចង់​បាន​ទៅ​ហាត់​ជាមួយ ។ ​តែ​ដោយសារ​វាសនា​ មិន​កំណត់​ឱ្យ​ធ្វើ​ជា​កីឡាករ ​បាល់ទាត់​អាជីព ​បុរស​ម្នាក់​នេះ​ក៏​សម្រេច​ចិត្ត ​ប្រឡូក​ក្នុង​វិស័យ​ថត​កុន​បែប​កូន​ជ្រូក​វិញ ។ រហូត​ដល់​បច្ចុប្បន្ន​ក្លាយ​ជា​តារា ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត ​នៅ​ចក្រភព​អង់គ្លេស។

បុរស​ដែល​ជំនាញ ​សម្ដែង​និង​សំបូរ​ក្បាច់​រូប​នេះ ​បាន​និយាយ​ថា ​អាជីព​បាល់ទាត់​របស់​គេ ​បញ្ចប់​ដោយសារ​តែ​បញ្ហា​របួស​ ជង្គង់​នៅ​អាយុ​១៦​ឆ្នាំ ។ ​ដោយសារ​តែ​មិន​អាច​លេង​បាល់ ​បាន​នេះ​ហើយ ទើប​ខ្លួន​សម្រេច​ចិត្ត​ចូល​ប្រឡូក​ក្នុង ​វិស័យ​ថត​កុន​បែប​ក្ដៅ​សាច់​នេះ ។ ​រហូត​មក​ដល់​បច្ចុប្បន្ន គេ​ថត​បាន​ប្រមាណ​៦០០​រឿង​ហើយ ៕

Most Popular

To Top