សិល្បៈ និង កម្សាន្ត

ពាក្យចចាមអារ៉ាម៖ តារាសម្តែង Kim Seon Ho សម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈអ្នកយកព័ត៌មាន កំពុងរង់ចាំ ពេញមន្ទីរពេទ្យ

កូរ៉េខាងត្បូង៖ មានពាក្យចចាមអារ៉ាម បានរីករាលដាលពាសពេញបណ្តាញសង្គមយក្សអាមេរិក Twitter នៅលើវេទិកាសហគមន៍ អនឡាញផ្សេងទៀត ដែលនិយាយថា តារាសម្តែង Kim Seon Ho បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យធ្វើអ្នកសារព័ត៌មាន សម្រុកចូលមន្ទីរពេទ្យតែម្តង។

យោងតាមពាក្យចចាមអារាម តាមអ៊ីនធើណេតនៅថ្ងៃទី ២២ ខែតុលា លោក Kim Seon Ho ត្រូវបានគេនិយាយថា កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យuniversity hospital ជិត Seongbuk-gu. Furthermore ជាងនេះទៅទៀតអ្នកនិយមលេងអ៊ីនធើណេតខ្លះ បានអះអាងថា បច្ចុប្បន្នអ្នកយកព័ត៌មានកំពុងរង់ចាំ នៅក្នុងបន្ទប់រង់ចាំរបស់មន្ទីរពេទ្យដោយសង្ឃឹមថា នឹងអាចឃើញលោក Kim Seon Ho ឬអាចសួរសំណួរសម្ភាសន៍លោក។

ការបង្ហោះអនាមិក មួយបាននិយាយថា ពួកគេនិយាយថា អ្នកយកព័ត៌មានត្រូវបាន ប្រមូលផ្តុំគ្នាយ៉ាងកុះករ នៅក្នុងបន្ទប់ lobby business នៅជាន់ទី ២ នៃមន្ទីរពេទ្យ K**** U******** ។ មនុស្សម្នាក់កំពុងព្យាយាម សម្រាកដោយភាពឯកជន ប៉ុន្តែអ្នកកាសែតទាំងនោះ គ្រាន់តែត្រូវការសម្ភាសន៍មិនថាមានបញ្ហាអ្វីទេ។

នៅដើមសប្តាហ៍នេះ នៅថ្ងៃទី ២០ ខែតុលា លោកKim Seon Ho បានចេញលិខិតសុំទោសជាផ្លូវការ តាមរយៈស្លាក label Salt Entertainment របស់ខ្លួន ចំពោះភាពចម្រូងចម្រាសជុំវិញទំនាក់ទំនងរបស់លោក ជាមួយអតីតសង្សាររបស់លោក៕ដោយ៖លី ភីលីព

Most Popular

To Top