កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop បានប្រាប់ឲ្យដដឹងថា អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបានឃើញរូបភាព ព្រះនាងរបស់ STAYC មុនការបង្ហាញខ្លួន ដ៏ពិសេសរបស់ពួកគេ ដែលបានបង្ហាញក្នុងការប្រារព្ធខួបលើកទី ១ របស់ពួកគេ។
ការត្រឡប់មកវិញនៅថ្ងៃទី ១២ ខែវិច្ឆិកា STAYC បានប្រារព្ធខួបលើកទីមួយ របស់ក្រុមចាប់តាំងពីការបង្ហាញខ្លួន លើកដំបូង ចំពោះជាកាដូពិសេស សម្រាប់អ្នកគាំទ្រ ក្នុងឱកាសនោះ ផលិតកម្ម High UP Entertainment បានបង្ហាញរូបថត Profile មុនដំបូងរបស់តារាស្រីទាំង ៦ដួងដែលមិនធ្លាប់មានពីមុនមក!។
រឿងមួយដែលលេចធ្លោភ្លាមៗ ចំពោះអ្នកគាំទ្រគឺថា សមាជិក STAYC ទាំងអស់មានស្ទីលម៉ូដសក់ “ធម្មតា” មិនមែនជាស្ទីលពិសោធន៍របស់ពួកគេ ដែលត្រូវបានគេឃើញ ក្នុងអំឡុងពេលផ្សព្វផ្សាយ៕ ដោយ៖លី ភីលីព