សិល្បៈ និង កម្សាន្ត

Jang Won Young ជាតារាបង្ហាញម៉ូដ ដែលក្មេងបំផុត មិនធ្លាប់មាន ក្នុងកម្មវិធី ‘Harper’s Bazaar Korea’

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpopបានប្រាប់ឲ្យដឹងថា នាង Jang Won Young សមាជិកក្រុមតារាចម្រៀងនារី កូរ៉េខាងត្បូង IVE បានក្លាយជាតារាម៉ូដែលលើគម្រប់ទស្សនាវដ្តី ក្មេងជាងគេបំផុត ដោយទទួលបានការគាំទ្រ ពី ‘Harper’s Bazaar Korea’ ជាផ្លូវការ!

បច្ចុប្បន្នតំណាងឲ្យម៉ាកម៉ូដសម្លៀកបំពាក់ខ្ពស់ របស់អ៊ីតាលី ‘Miu Miu’ ជា ‘ក្មេងស្រី Miu Miu’ នៅប្រទេសកូរ៉េ នាង Jang Won Young បានបង្ហាញស្ទីល និងកេរ្តិ៍ដ៏ល្បីល្បាញរបស់នាងសម្រាប់កម្មវិធី ‘Harper’s Bazaar’ ដែលត្រូវចេញខែធ្នូ។ ក្នុងពេលសម្ភាសន៍ តារាចម្រៀងរូបនេះ បានពិភាក្សាពីគំនិតរបស់នាង ក្នុងការមានអាយុ ១៨ ឆ្នាំ។ 

ថ្ងៃខ្លះខ្ញុំគ្រាន់តែចង់ឆាប់ក្លាយជា មនុស្សធំ ប៉ុន្តែនៅថ្ងៃផ្សេងទៀតខ្ញុំចង់ នៅក្មេងជារៀងរហូត ។ នាងក៏បានបង្ហើបពីអត្តចរិតរបស់នាងថា  ពេលនៅជាមួយមនុស្ស ដែលខ្ញុំមិនសូវស្គាល់ ខ្ញុំព្យាយាមនិយាយច្រើន ដើម្បីកុំឲ្យមានការឆ្គាំឆ្គង ប៉ុន្តែពេលនៅជាមួយមនុស្ស ដែលខ្ញុំស្រួលជាមួយ ខ្ញុំមិនចូលចិត្តទេ។ និយាយអ្វីក៏ដោយគ្រាន់តែ សម្រាកនៅពេលនេះ។

សូមពិនិត្យមើល ការមើលរូបភាព គម្រប ‘Harper Bazaar’ របស់ Jang Won Young នៅខាងក្រោម!៕ ដោយ៖លី ភីលីព 

Most Popular

To Top