ស្នេហាផ្អែមល្ហែម កម្លោះ មេម៉ាយមួយគូ គឺនាយចឺម និងស្រីស្អាត សេង សុខឃីម កំពុងតែរឹតចំណង់ផ្អែមដូចស្ករពីមួយថ្ងៃទៅមួយថ្ងៃធ្វើឱ្យគ្រប់គ្នាច្រណែនមិនស្ទើទេ ជាមួយសកម្មភាពគូស្នេហ៍តារាមួយគូនេះ។


ជារឿយៗតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ រូបនេះតែងតែបង្ហោះរូបភាព គៀកកើយស្អិតល្មួតជាមួយ មិត្តស្រីជាហូរហែមិនថារូបភាពដំណើរកម្សាន្ដ ឬចូលកម្មវិធីនោះទេ គឺលេចមុខទាំងគូៗ ពោលនាយ ចឺម មិនខ្លាចរអានោះទេ ក្នុងការបង្ហាញមុខគូស្នេហ៍មេម៉ាយសាច់ខ្ចី។ មិនតែប៉ុណ្ណោះ កម្លោះរូបនេះថែមទាំង ហ៊ានពោលភាសាស្នេហ៍ផ្អែមត្រជាក់ កប់ក្រអៅបេះដូង អ្នកនៅលីវស្ដាប់ហើយអាចរមូលពោះ ច្រណែនក៏ថាបាន។

នាយចឺម បង្ហោះរូបជាមួយគូស្នេហ៍ ភ្ជាប់ជាមួយឃ្លានេះថា៖ ”បងចង់អោបអូនឲ្យពេញៗដៃ បងចង់អោប អូនពេញមួយជីវិត”។
យ៉ាងណាមិញបន្ទាប់ពីបង្ហើរមួយឃ្លានេះហើយ ធ្វើឱ្យអ្នកគាំទ្រចូលខំមិនច្រណែនមិនតិចនាក់ទេ ហើយ ចំណោមអ្នកខំមិនទាំងអស់ក៏មានមិត្តស្រី នាយចឺម ផងដែរ។ ដោយអ្នកមេម៉ាយបានឆ្លើយតបយ៉ាងផ្អែម ទៅកាន់សាររបស់នាយ ចឺម ថា”អូនចង់អោបបងឲ្យពេញៗដៃ អូនចង់ឲ្យបងថែអស់មួយជីវិត”៕ Source: Sabay
