សិល្បៈ និង កម្សាន្ត

នាយចឺម ក្តៅស្លឹកត្រចៀក ចេញមុខពន្លះចំៗ ដាក់អ្នកជេរលោក ជាមនុស្សសាវ៉ា ដើរបោកចិត្តស្រីៗ

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ នាយចឺម បានឡាយវីដេអូដោយក្តីឈឺចាប់ និងខឹងសម្បារ ព្រមទាំងប្រើពាក្យសម្តីធ្ងន់ៗ ខឹងនិងបុគ្គលមួយចំនួនដែលពាក្យមិន សមរម្យជេរប្រទិចលោកជាមនុស្ស សាវ៉ាដើរបោកចិត្តស្រីៗ។

នេះជាលើកដំបូង តាមការបញ្ជាក់របស់តារាចម្រៀងនាយ ចឺម ដែលធ្វើការឡាយវីដេអូទាំងក្តៅចិត្ត នាពេលថ្មីៗនេះ ដោយអត់ទ្រាំមិនបាន ខឹងនិងបុគ្គល មួយចំនួនដែល បានខមមិនជេរខ្លួនប្រើសម្តីមិនសមរម្យ ថែមទាំងជេរ ដល់គ្រួសាររបស់លោកទៀត។ រឿងហេតុនេះ កើតឡើងបន្ទាប់ពីលេចធ្លាយ ព័ត៌មានថា នាយ ចឺម បានបែកស្នេហ៍ជាមួយសង្សារមេម៉ាយកូនមួយ អ្នកនាង សេង សុខឃីម បន្ទាប់ពីរូបនាងបានបង្ហោះសារទាំងក្នុងហ្វេកប៊ុក និង TikTok ដោយ ភាពសោកសៅ ប្រៀបដូចជាចំណង ស្នេហ៍អ្នកទាំងពីបែកបាក់ ស្របពេល នាយចឺម បាន បង្ហាញមុខមាត់ដៃគូចម្រៀងស្រីថ្មី ទៅកាន់មហាជន ធ្វើឱ្យសន្ទុះ នៃការជេរស្តីមក កាន់លោកមានបរិមាណច្រើនថា លោកជាមនុស្សសាវ៉ា ដើរបោកប្រាស់ចិត្តនារីៗ ទើបនាយចឺម ចេញមុខពន្លះចំៗ ដល់អ្នកខំមិនជេរលោក ដោយមិនបានគិតពិចារណា មុននឹងវាយប្រហារ ជេរស្តីមកកាន់ខ្លួន។

នៅក្នុងឡាយនោះនាយ ចឺម ក៏សំណូមពរឱ្យបងប្អូនទាំងអស់ឈប់រិះគន់ ចំពោះរឿងស្នេហារបស់លោកទៀតទៅ ពីព្រោះស្នេហារបស់មនុស្សម្នាក់ៗ គឺខុសៗគ្នា គ្មាននរណាម្នាក់ដឹងច្បាស់ ក្រៅពីសាមីខ្លួននោះទេ។ នាយចឺម លោកសង្ឃឹមថា អ្នកខមមិនទាំងឡាយ នឹងឈប់ខមមិននូវពាក្យទាំងនោះទៀត ពីព្រោះលោកក៏ជាមនុស្សមានបេះដូង និងចេះឈឺចាប់ដូចគ្នា ។

គួរឱ្យដឹងថា ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេកប៊ុក និង TikTok របស់អ្នកមេម៉ាយសាច់សខ្ចី ដើមទ្រូងទ្រលុកទ្រលុន សេង សុខឃីម ដែលត្រូវជាសង្សារតារាចម្រៀង នាយ ចឺម បានបង្ហោះ សារប្លែកៗជារឿយៗ ដូចជាមនុស្ស កំពុងបែកបាក់ស្នេហា ធ្វើឱ្យមហាជនលើកឡើងថាអ្នកទាំងពី រប្រហែល បែកគ្នាហើយ ។ ប៉ុន្តែក្រោយមកលោក ចឺម ក៏បានចេញមុខបកស្រាយថា ពុំមែនជាការពិតឡើយដែលពួកគេបែកគ្នា ពោលគឺគ្រាន់តែជាការយល់ ច្រឡំរបស់ទស្សនិកប៉ុនណោះ ៕

ដោយ៖ ម៉ានី

Most Popular

To Top