សិល្បៈ និង កម្សាន្ត

លោក Junsu និងនាង Kei អតីតសមាជិកក្រុម Lovelyz ឆ្លើយតបនឹងពាក្យចចាមអារ៉ាម ទំនាក់ទំនង ស្នេហាអ្នកទំាង២

សេអ៊ូល ៖ មន្ត្រីម្នាក់មកពីទីភ្នាក់ងារកម្សាន្ត របស់ Junsu Palmtree Island បានប្រាប់ Newsen នៅថ្ងៃទី ១៩ ខែសីហាថា ពាក្យចចាមអារ៉ាម អំពីទំនាក់ទំនងស្នេហា របស់តារាចម្រៀងកូរ៉េ លោក Kim Junsu និងតារាចម្រៀង ស្រីនាង Kei មិនពិតឡើយកូរ៉េ ៖បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop ។

ទីភ្នាក់ងារនេះបាននិយាយថា ពាក្យចចាមអារ៉ាមអំពីការណាត់ ជួបជុំវិញលោក Junsu និងនាង Kei មិនមែនជាការពិត និងគ្មានមូលដ្ឋានច្បាស់លាស់។ នាង Kei បានចុះកិច្ចសន្យាផ្តាច់មុខជាមួយPalmtree Island កាលពីខែមករា ហើយបានចូលប្រឡូកក្នុងអាជីពជាតួសម្តែងតន្ត្រី។ Palmtree Islandគឺជាក្រុមហ៊ុនគ្រប់គ្រងការកម្សាន្តដែលបង្កើតឡើងដោយ Junsu ហើយជាផ្ទះរបស់ Kim So Hyun, Jeong Seon Ah, Jin Tae Hwa, Seo Kyung Soo, Yang Seo Yoon និងជាច្រើនទៀត។

នៅព្រឹកថ្ងៃដដែលនោះ គេហទំព័រ My Daily បានរាយការណ៍ថា លោក Junsu និងនាង Kei កំពុងមានទំនាក់ ទំនងស្នេហា និងកំពុងបង្កើន ក្តីស្រលាញ់ ចំពោះគ្នាទៅវិញទៅមកបន្តិចម្តងៗ ។ ទោះជាយ៉ាងណា ទីភ្នាក់ងារបានបដិសេធយ៉ាងឆាប់រហ័ស នូវរបាយការណ៍នេះ។ ទន្ទឹមនឹងនោះលោក Junsu ក៏មានសកម្មភាពជាតួសម្តែងតន្ត្រី ហើយនឹងបង្ហាញមុខក្នុងតន្ត្រី ‘Elizabeth’ ដែលដើរតួជា ‘Death’ ៕

Most Popular

To Top