សិល្បៈ និង កម្សាន្ត

ទំនាក់ទំនងរវាង នាយ ព្រែក និងស្រីស្អាត ឈិន មុន្នីនាថ កាន់តែផ្អែមល្ហែម ដូចស្រមោច និងស្ករ

ភ្នំពេញ៖ មួយរយៈធំចុងក្រោយនេះ ទស្សនិកជនបានកក់សម្គាល់ឃើញថា កញ្ញា ឈិន មុន្នីនាថ និងលោក ខេង រតនៈ ហៅ នាយ ព្រែក តែងតែទៅណាមកណាបណ្ដើរគ្នាត្រសង មិនថាតែលើ ឬក្រៅឆាកទូរទស្សន៍ឡើយ មិនតែប៉ុណ្ណោះ​ ស្រីស្រស់ប្រុសសង្ហារទាំងពីរដួងនេះ តែងតែបង្ហាញនូវភាពផ្ហែមល្ហែមយ៉ាងបើកចំហរលើបណ្ដាញសង្គមទៀតផង ។

ជាការពិតណាស់ យោងតាមសកម្មភាពកញ្ញា ឈិន មុន្នីនាថ និងនាយ ព្រែក បានធ្វើឱ្យទស្សនិកជនជឿជាក់ថា គេទាំងពីរកំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា បើទោះជាមិនទាន់សារភាពផ្ទាល់មាត់ជាសាធារណៈយ៉ាងណាក៏ដោយ ។ ហើយសម្រាប់ នាយ ព្រែក ធ្លាប់បានបង្ហើបនៅក្នុងកិច្ចសម្ភាសន៍របស់ស្ថានីយទូរទស្សន៍មួយថា ទំនាក់ទំនងរវាង នាយ និងកញ្ញា ឈិន មុន្នីនាថ គឺលើសពីមិត្តភក្ដិ ។

កូនប្រុសតែម្នាក់គត់របស់តារាកំប្លែងជើងចាស់ យាយ យ៉យ បាននិយាយយ៉ាងដូច្នេះថា “រវាងទំនាក់ទំនងពួកខ្ញុំទាំងពីរនាក់ពេលនេះ គឺអាចនិយាយបានថា លើសពីមិត្តភក្តិមួយលេខ ចំណែកស្នេហាក៏មួយលេខដូចគ្នាដែរ” ។

យោងតាមប្រភពពីអ្នកក្នុងរង្វង់សិល្បៈម្នាក់ ក៏បានប្រាប់ Lookingtoday ឱ្យដឹងថា នាយ ព្រែក និង កញ្ញា ឈិន មុន្នីនាថ ពិតជាកំពុងបង្កាត់ភ្លើងស្នេហាជាមួយគ្នាប្រាកដមែន ហើយទំនាក់ទំនងនេះ ចាស់ទុំទាំងសងខាង ក៏បានដឹងដែរ ។

គួរបញ្ជាក់ដែរថា កញ្ញា ឈិន មុន្នីនាថ តារាសម្តែងស្រីវ័យក្មេងរលកក្រោយ និងជាកូនស្រីបណ្តូលចិត្តរបស់អតីតតារាចម្រៀងជើងចាស់ លោក ឈិន កុសល កំពុងតែបោះពួយចូលវិថីសិល្បៈពេញទំហឹង ទាំងសម្តែងភាពយន្ត និងចម្រៀង ហើយសាងកេរ្តិ៍ឈ្មោះល្បីគួរឱ្យកត់សម្គាល់ពីមហាជន ។ ខណៈដែលនាយ ព្រែក ឯនោះវិញ​ ក៏កំពុងសាងប្រជាប្រិយភាពខ្លាំងមិនធម្មតាដែរ តាមរយៈការងារជាពិធីករ ។

យ៉ាងណាមិញ ខាងលើនេះជាការលើកឡើងរបស់អ្នកសិល្បៈ ធ្លាប់ធ្វើការ និងជិតដិតជាមួយនាយ ព្រែក ប៉ុណ្ណោះ Lookingtoday នៅមិនទាន់បានសុំការបញ្ជាក់ពីសាមីខ្លួនគេទាំងពីរនាក់បានឡើយ ។ ៕ ដោយ៖ ម៉ានី

Most Popular

To Top