សិល្បៈ និង កម្សាន្ត

រៀបការជាង ៤ឆ្នាំហើយ តែកវី សុខ ជំនោរ និងភរិយា នៅតែផ្អែមល្ហែម ដូចស្រមោចនិងស្ករ

ភ្នំពេញ ៖ ទោះជាបានរៀបការ អស់រយៈពេលជាង ៤ឆ្នាំរួចមកហើយក្ដី ក៏ទស្សនិកជន សង្កេតឃើញថា ទំនាក់ទំនងរបស់លោក សុខ ជំនោរ កវីនិពន្ធល្បីឈ្មោះ និងភរិយា នៅតែមានភាពផ្អែមល្ហែមខ្លាំង មិនចាញ់គូស្នេហ៍ ទើបតែរៀបការថ្មីថ្មោងប៉ុន្មានឡើយ ។ ជារឿយៗ ប្ដីប្រពន្ធមួយគូនេះ តែងតែបង្ហាញនូវសកម្មភាពល្អូកល្អឺន ផ្អែមល្ហែម ដូចស្រមោចនិងស្ក តាមរយៈបណ្ដាញសង្គម ធ្វើឱ្យមហាជ នលាន់មាត់សរសើរ ពីចំណងស្នេហា របស់អ្នកទាំងពីរនាក់ មិនដាច់ពីមាត់ឡើយ ។

ជាមួយគ្នានេះដែរ នៅក្នុងថ្ងៃ Black Friday ម្សិលមិញនេះ អ្នកនាង ស្រី សុរង្សី បានធ្វើឱ្យមានការចាប់ អារម្មណ៍ជាថ្មីម្ដងទៀត តាមរយៈសកម្មភាព ដ៏ផ្អែមល្ហែមរបស់នាង ជាមួយស្វាមី ប្រៀបដូចជាគូស្នេហ៍នៅក្នុងរឿង ភាគយ៉ាងដូច្នេះដែរ ។
នៅលើគណនីហ្វេសប៊ុក របស់ភរិយាបណ្ដូលចិត្ត របស់លោក សុខ ជំនោរ រូបនេះ គេឃើញនាងបានស្លៀកពាក់ តុបតែខ្លួនយ៉ាងស្រស់ស្អាតជាមួយ បាច់ផ្កាមួយបាច់ ជូនជាពិសេសសម្រាប់ប្ដីរបស់នាង ។ ហើយក្នុងឱកាសនោះ អ្នកនាង ស្រី សុរង្សី បានបញ្ជាក់ថា ជាថ្ងៃគម្រប់ខួបស្នេហារបស់អ្នកនាង និងលោក សុខ ជំនោ ។

សូមបញ្ជាក់ឱ្យដឹងថា លោក សុខ ជំនោរ និងអ្នកនាង ស្រី សុរង្សី បានរៀបការកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ ។ អ្នកទាំងពីរបានសម្រេចចិត្តរៀបការ ក្រោយពីបានស្គាល់ចិត្តថ្លើមគ្នាអស់រយៈពេល ២ឆ្នាំ ហើយមកទល់ពេលនេះ កវីល្បីឈ្មោះ សុខ ជំនោរ និងភរិយា កំពុងសាងគ្រួសារ ជាមួយគ្នាពោរពេញ ដោយសុភមង្គលបំផុត ក្រោមចំណងដៃកូនស្រីពីរនាក់ ៕

ដោយ៖ ម៉ានី

Most Popular

To Top