សិល្បៈ និង កម្សាន្ត

លោក Song Joong Ki ជួបទុក្ខយ៉ាងធំដោយសារតែជីដូនរបស់លោក ទទួលមរណភាព

កូរ៉េខាងត្បូង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃទី ៣ ខែវិច្ឆិកាបានឲ្យដឹងថា ជីដូនរបស់តារាសម្តែងប្រុសដ៏ល្បីល្បាញកូរ៉េខាងត្បូងលោក Song Joong Ki បានទទួលមរណភាពហើយ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpop ។


ជីដូនរបស់តារាសម្ដែងរូបនេះត្រូវបានគេនិយាយថា បានទទួលមរណភាពហើយកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ហើយពិធីបុណ្យសពបានធ្វើឡើងនៅព្រឹកនេះថ្ងៃទី៣០ ខែវិច្ឆិកាដោយមានវត្តមានតែក្រុមគ្រួសារជិតស្និទ្ធប៉ុណ្ណោះ។


ទន្ទឹមនឹងនេះលោក Song Joong Ki បច្ចុប្បន្នកំពុងរៀបចំសម្រាប់ការវិលត្រឡប់របស់លោកទៅកាន់ការថតរឿងខ្នាតតូចនៅក្នុងរឿងភាគ JTBC ថ្មីរបស់លោកមានចំណងជើងថា “កូនប្រុសពៅនៃគ្រួសារ Chaebol” រំពឹងថានឹងចាក់ផ្សាយនាឆ្នាំ២២២។
សូមចូលរួមរម្លែកទុក្ខដល់លោក Song Joong Ki និងសមាជិកគ្រួសាររបស់លោក៕

ដោយ៖លី ភីលីព

Most Popular

To Top