សិល្បៈ និង កម្សាន្ត

ប៉ូលិសឆែកឆេរផ្ទះតារារ៉ុក Marilyn Manson ចំពេលមានការចោទប្រកាន់ពីការ បំពានផ្លូវភេទ 

អាមេរិក ៖ប៉ូលីសបានទៅឆែកឆេរផ្ទះរបស់លោក Marilyn Manson ចំពេលមានការចោទប្រកាន់ ពីបទរំលោភលើរាងកាយ និងផ្លូវភេទដោយស្ត្រីជាច្រើននាក់ បន្ទាប់ពីអ្នកស៊ើបអង្កេតកំពុងធ្វើការស៊ើបអង្កេតលោក Manson ជុំវិញរបាយការណ៍នៃអំពើហិង្សាក្នុងគ្រួសាររវាងឆ្នាំ ២០០៩ និង ២០១១នៅ West Hollywood ជាកន្លែងដែលលោករស់នៅនៅពេលនោះយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។

លោកស្រី Eva Jimenez ស្នងការរងនៃតំបន់ Los Angeles County បាននិយាយថា ដីកាឆែកឆេរត្រូវបានផ្តល់ជូននៅផ្ទះរបស់លោក Manson ដែលមានឈ្មោះស្របច្បាប់គឺ Brian Hugh Warner កាលពីថ្ងៃចន្ទ។ លោកស្រី Jimenez នឹងមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។
នាយកដ្ឋានតម្រួតបាននិយាយកាលពីខែកុម្ភៈថា អ្នកស៊ើបអង្កេតរបស់ខ្លួនកំពុងស៊ើបអង្កេត Manson ជុំវិញរបាយការណ៍នៃអំពើហិង្សាក្នុងគ្រួសារ។ ស្ត្រីដែលពាក់ព័ន្ធមិនត្រូវបានគេកំណត់អត្តសញ្ញាណនោះទេ ប៉ុន្តែស្ត្រីជាច្រើននាក់បានចោទប្រកាន់ជាសាធារណៈនៅឆ្នាំនេះថា ពួកគេត្រូវបានរំលោភបំពានផ្លូវកាយ ផ្លូវភេទ និងផ្លូវចិត្តដោយ Manson ជុំវិញឧប្បត្តិហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេត៕ដោយ៖លី ភីលីព

Most Popular

To Top