កូរ៉េខាងត្បូង៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpopបានប្រាប់ឲ្យដឹងថា សម្រាប់វគ្គចុងក្រោយ នៃកម្មវិធីកម្សាន្តរបស់ tvN ‘You Quiz on the Block’ អ្នកដឹកនាំសិល្បៈដ៏ល្បីល្បាញនាង Min Hee Jin បានបង្ហាញខ្លួន ជាភ្ញៀវពិសេស និងបានចែករម្លែកពីមូលហេតុ ដែលនាងចាកចេញពី SM Entertainment ។

អ្នកគាំទ្រ K-pop ជាច្រើនដឹងពីការងារពិសេស និងអស្ចារ្យដែលធ្វើដោយនាង Min Hee Jin ជានាយកច្នៃប្រឌិតនៅ SM Entertainment ។ នាងបានចូលរួមជាមួយ SM Entertainment កាលឆ្នាំ២០០២ ហើយបានធ្វើការជាមួយសិល្បករ SM ជាច្រើននាក់រហូតដល់ឆ្នាំ២០១៩ បន្ទាប់មកនាងត្រូវបានជ្រើសរើស ឲ្យទៅ Big Hit Entertainment (ឥឡូវនេះ HYBE Corporation) ជាប្រធាន Brand Officer (CBO) កាលឆ្នាំ២០១៩៕ ដោយ៖លី ភីលីព
