សិល្បៈ និង កម្សាន្ត

តារាចម្រៀង និងតារាសម្ដែង Nana បន្តកុងត្រាថ្មីជាមួយ Pledis Entertainment ជាលើកទី៣

កូរ៉េខាងត្បូង៖បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop កូរ៉េខាងត្បូងបាននិយាយថា នៅថ្ងៃទី ៨ ខែធ្នូ ផលិតកម្ម Pledis Entertainment បានបញ្ជាក់ថា អតីតសមាជិកក្រុម After School និងជាតារាសម្តែង នាង Nana បានសម្រេចចិត្តបន្តកុងត្រាផ្តាច់មុខជាលើកទី៣ជាមួយគ្នាហើយ។

នាង Nana បានបង្ហាញខ្លួនជាលើកដំបូង ជាសមាជិកក្រុម After School ក្នុងឆ្នាំ២០០៩ បានធ្វើការជាមួយ Pledis Entertainment អស់រយៈពេល ១២ ឆ្នាំកន្លងមកក្នុងអាជីពរបស់នាង។ កាលឆ្នាំ ២០១៦ នាង Nana បានជោគជ័យក្នុងការផ្លាស់ប្តូរ ទៅជាតារាសម្តែងពេញលក្ខណៈដោយបង្ហាញពីសក្តានុពល របស់នាងនៅក្នុងផលិតកម្មតូចៗជាច្រើន។

Pledis Entertainment ធានាដល់អ្នកគាំទ្រថា ក្រុមហ៊ុននឹងគាំទ្រសកម្មភាព នាពេលអនាគតរបស់ Nana លើគ្រប់វិស័យ៕ដោយ៖លី ភីលីព

Most Popular

To Top