សិល្បៈ និង កម្សាន្ត

ហ្វីលីពីន នឹងហាមឃាត់ការធ្វើដំណើរពីបារាំង ចាំពីថ្ងៃទី១៣ ខែធ្នូ

ម៉ានីល៖ ប្រភពព័ត៌មានពីមន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសហ្វីលីពីន នឹងហាមឃាត់ការធ្វើដំណើរពីប្រទេសបារាំងចាប់ពីថ្ងៃទី១៣ ខែធ្នូ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគទម្រង់ថ្មីអូមីក្រុង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ លេខាធិការខុទ្ទកាល័យលោក Karlo Nograles បានលើកឡើងថា បំរាមនេះនឹងចូលជាធរមានរហូតដល់ថ្ងៃទី១៥ ខែធ្នូ ដូចប្រទេសចំនួន ១៤ ផ្សេងទៀតដែលបានដាក់ទង់ដោយរដ្ឋាភិបាលមុននឹងការពន្យារពេល ដែលអាចនឹងត្រូវបានអនុម័ត។

លោកបានលើកឡើងថា “ការចូលទៅក្នុងកំពង់ផែណាមួយនៃប្រទេសហ្វីលីពីន មិនត្រូវបានអនុញ្ញាត សម្រាប់អ្នកដំណើរដែលមកពីឬដែលបានទៅប្រទេសបារាំង ក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយមុនពេលមកដល់ប្រទេសហ្វីលីពីនដោយមិនគិតពីស្ថានភាពនៃការទទួលថ្នាំបង្ការ” ។

លោកបានបន្ដថា មានតែជនជាតិហ្វីលីពីន ដែលវិលត្រឡប់មកវិញ “អាចត្រូវបានអនុញ្ញាតឱ្យចូល ដោយស្ថិតនៅក្រោមការធ្វើតេស្ត ដែលមានស្រាប់ និងពិធីការដាក់ឱ្យនៅដាច់ពីគេសម្រាប់ប្រទេស ឬដែនដី ឬដែនសមត្ថកិច្ចក្នុងបញ្ជីក្រហម”។

គួរបញ្ជាក់ថា កាលពីខែមុនហ្វីលីពីនបានដាក់ កំហិតលើការធ្វើដំណើរទៅលើអាហ្វ្រិកខាងត្បូង បូតស្វាណាណាមីប៊ី ហ្ស៊ីមបាវ៉េ ឡេសូតូអេសវ៉ាទីនី ម៉ូសំប៊ិក អូទ្រីស សាធារណរដ្ឋឆេក ហុងគ្រី ហូឡង់ ស្វីស បែលហ្ស៊ិក និងអ៊ីតាលីដោយព្រួយបារម្ភលើការឆ្លងមេរោគទម្រង់ថ្មីអូមីក្រុង៕

ដោយ ឈូក បូរ៉ា

Most Popular

To Top