សិល្បៈ និង កម្សាន្ត

Michael Nesmith ជាអ្នកចម្រៀង និងអ្នកលេងហ្គីតា The Monkees Michael Nesmith បានទទួលមរណភាព ក្នុងអាយុ ៧៨ ឆ្នាំ

អាមេរិក៖យោងតាមការចេញផ្សាយពី គេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា លោក Michael Nesmith ដែលជាអ្នកចម្រៀង និងអ្នកលេងហ្គីតាស្ថិតនៅក្រុមតារាចម្រៀងប៉ុបអាមេរិក The Monkees ឆ្នាំ ១៩៦០ បានទទួលមរណភាពក្នុងអាយុ ៧៨ ឆ្នាំហើយ។

អ្នកគ្រប់គ្រងរបស់ Nesmith លោក Andrew Sandoval បានបញ្ជាក់ព័ត៌មាននេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Twitter ។ លោកបាននិយាយថា វាជាការសោកសៅយ៉ាងខ្លាំងដែលខ្ញុំបានដឹងការស្លាប់របស់លោក Michael Nesmith ហើយយើងបានចែករម្លែកការធ្វើដំណើរ និងគម្រោងជាច្រើនជាមួយគ្នាក្នុងរយៈពេល ៣០ ឆ្នាំបានបញ្ចប់ក្នុងដំណើរទេសចរណ៍ Monkees បានបញ្ចប់កាលពីប៉ុន្មានសប្តាហ៍មុន។

លោក Micky Dolenz សមាជិកចុងក្រោយនៃក្រុមតន្រ្តីអាមេរិកនៅរស់រានមានជីវិត បានបង្ហោះនៅលើ Twitter ដោយនិយាយថា ខ្ញុំខូចចិត្ត ខ្ញុំបានបាត់បង់មិត្តភក្តិ និងដៃគូជាទីស្រឡាញ់ ខ្ញុំពិតជាដឹងគុណណាស់ ដែលយើងអាចចំណាយពេល ២ឬ៣ ខែចុងក្រោយនេះជាមួយគ្នា ហើយធ្វើអ្វីដែលយើងស្រលាញ់បំផុត ដូចជាច្រៀង សើច និងធ្វើ គ្រប់យ៉ាង ៕ ដោយ៖លី ភីលីព

Most Popular

To Top