កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១៤ ខែធ្នូ ក្រុមហ៊ុន Yooborn របស់ផលិតកម្ម Shin Hyun Bin បានប្រកាសថា តារាស្រីរូបនេះ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកមេរោគ COVID-19 បើទោះបីជាត្រូវបានចាក់វ៉ាក់សាំងពេញលេញ កាលពីខែកញ្ញាក៏ដោយ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop។
សេចក្តីប្រកាសបានសរសេរថា នៅថ្ងៃទី១៤ ខែធ្នូ តារាសម្តែងស្រី Shin Hyun Bin របស់ក្រុមហ៊ុន Yooborn បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 ទោះបីនាងបានបញ្ចប់ ការចាក់វ៉ាក់សាំង និងបានទទួលការចាក់លើកទី២ កាលងខែកញ្ញា ហើយនាងបានចូលរួម ក្នុងសកម្មភាពដែលបានកំណត់ ពេលរបស់នាង ខណៈពេលធ្វើតេស្តិ៍ រកមេរោគជាប្រចាំ។
Yooborn បានបន្តទៀតថា ទោះជាយ៉ាងណាក៏ដោយកាលថ្ងៃទី ១៣ ខែធ្នូ នាងត្រូវបានគេជូនដំណឹងថា នាងមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ COVID-19 ហើយនាងបានទទួលការធ្វើតេស្ត PCR ភ្លាមៗ បន្ទាប់ពីត្រូវបានគេចាត់ថា ជាអ្នកដែលគួរតាមដាន យ៉ាងយកចិត្តទុកដាក់ នាងបានធ្វើតេស្តិ៍មួយផ្សេងទៀត ដោយបានទទួលលទ្ធផល វិជ្ជមាន នៅថ្ងៃទី ១៤ ខែធ្នូ។
ទោះបីជានាង មិនមានបញ្ហាសុខភាពក៏ដោយ សកម្មភាពដែលបានកំណត់ ពេលរបស់នាងត្រូវបានលុបចោល។ នៅក្នុងព័ត៌មានផ្សេងទៀត Shin Hyun Bin ថ្មីៗនេះបានសម្តែងក្នុងរឿង ‘Reflection of You’ ៕ ដោយ៖លី ភីលីព