ភ្នំពេញ ៖ អតីតតារាចម្រៀងស្រី ធ្លាប់ទទួលបានប្រជាប្រិយភាព ខ្ពស់មួយរូបគឺ សាសា ក្រោយពីបានបាត់ ពីបានបាត់មុខឈឹង ពីពិភពសិល្បៈមួយរយៈធំ គេដឹងថា នាងកំពុងសម្ងំ ប្រើជីវិតឯកជន របស់នាងជាមួយក្រុមគ្រួសារ ដោយប្រកបមុខ របរលក់ផលិតថែរក្សា សម្រស់តាមអនឡាញ ដែលជាមុខរបរកំពុងពេញ និយមខ្លាំងនាពេលបច្ចុប្បន្ន ។

ជាមួយគ្នានេះដែរ ស្រាប់តែកាលពីពេលថ្មីៗនេះ សាសា បានបង្ហោះសារបង្ហូរទឹកភ្នែក គួរឱ្យអាណិតនៅលើគណនី ហ្វេសប៊ុករបស់នាង ដែលសារនោះមិនមែនជាសារខូចចិត្ត ព្រោះរឿងស្នេហាឡើយ ប៉ុន្តែជាសារខូចចិត្តត្បិតចាញ់ បោកមិត្តភក្ដិជិតដិតម្នាក់ ដែលខ្ចីលុយនាងជិត ១០ម៉ឹនដុល្លារ ហើយរត់បាត់ឈឹងតែម្ដង ។

នៅក្នុងសាររបស់អតីតសមាជិកក្រុម ក្លាសិកបានរៀបរាប់ថា ពេលនេះនាងកំពុងពិបាកខ្លាំង ដោយសារតែត្រូវ ការលុយចិញ្ចឹមកូន និងប្អូន ដូច្នេះនាងបានសុំឱ្យមិត្ត របស់នាង ដែលនាងហៅឈ្មោះថា «ហេង» ចេញមុខដោះស្រាយ លុយជូននាង ដែលមានចំនួនជិត ១០ម៉ឺនដុល្លារ ។ នៅក្នុងសារបានបង្ហាញថា លុយជិត ១០ម៉ឺនដុល្លារនេះ នាងបានបវញ្ចាំនាឡិកាពេជ្រ របស់នាងឱ្យទៅឈ្មោះ ហេង នោះ ដើម្បីដោះស្រាយ ប៉ុន្តែចុងក្រោយបែជា គេរត់បាត់ដំណឹងសូន្យឈឹង ។

ទន្ទឹមគ្នានេះផងដែរ លោក វ៉ាឌី ហេឡេន អតីតតារាចម្រៀង ក្នុងផលិតកម្ម ដាយមិន ក៏បានចេញមុខនិយាយថា ខ្លួនក៏ត្រូវបាន ឈ្មោះ ហេង ដែលប្រើគណនីហ្វេសប៊ុកឈ្មោះ Mrr Heng ជាមេតុងទីនប្រមូលលុយរត់ចោលដែរ ។ មិនតែប៉ុណ្ណោះកូនក្រុមលេងតុងទីនទាំងអស់ ក៏ត្រូវរងគ្រោះជាមួយគ្នាដែរ ហើយលុយដែលឈ្មោះ ហេង នោះប្រមូលរត់ គឺខ្ទង់ជិត ៤០ម៉ឺនដុល្លារឯណោះ ៕

ដោយ៖ ម៉ានី




