សិល្បៈ និង កម្សាន្ត

នាង Song Ji Hyo នឹងចាត់វិធានការ ផ្លូវច្បាប់ប្រឆាំង នឹងអ្នកនិយាយ អាក្រក់ពីនាង

កូរ៉េ ៖ បើយោង តាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpopបានប្រាប់ឲ្យដឹងថា តារាសម្តែង នាង Song Ji Hyo ចាត់វិធានការ ផ្លូវច្បាប់ ប្រឆាំងនឹងអ្នកនិយាយព្យាបាទ ដោយសង្កត់ធ្ងន់ថា នឹងមិនមានការបន្ធូរបន្ថយ ឬសម្របសម្រួល ណាមួយឡើយ ។

កាលថ្ងៃទី៤ ខែមករា ក្រុម Creative Group ING បានចេញសេចក្តីថ្លែងការណ៍ ផ្លូវការមួយទាក់ទងនឹង ការនិយាយព្យាបាទនាង Song Ji Hyo ដោយពួកគេបាននិយាយថា ពាក្យចចាមអារ៉ាមដ៏អាក្រក់ ការបរិហារកេរ្តិ៍ និងការប្រមាថផ្ទាល់ខ្លួនសរសេរ ចំពោះតារាសម្តែង Song Ji Hyo ដែលកំពុងចរាចរ នៅលើវេទិកាសហគមន៍អនឡាញ ប្រព័ន្ធផ្សព្វផ្សាយសង្គម គេហទំព័រ ។

គេហទំព័រ ជាដើម កាន់តែមានសភាព ធ្ងន់ធ្ងរជារៀងរាល់ថ្ងៃ ក្នុងស្ថាន ភាពបច្ចុប្បន្ន ដែលមតិអាក្រក់ និងពាក្យចចាមអារ៉ាម គ្មានមូលដ្ឋាន ត្រូវបានបង្ហោះ ជាបន្តបន្ទាប់តាំងពីអតីតកាល យើងបានដឹងពីបញ្ហានេះ ដោយសារ តែការតាមដានជាប្រចាំ និងរបាយការណ៍ ដែលធ្វើឡើងដោយអ្នកគាំទ្រ។

ពួកគេបានបន្ថែមថា យើងបានព្យាយាមយល់ថា រហូតមកដល់ ចំណុចជាក់លាក់មួយ ពួកគេគឺជាសេរីភាពនៃការបញ្ចេញមតិ ដែលអាចកើតឡើង ក្នុងចន្លោះអ៊ីនធើណេត ទោះជាយ៉ាងណាក៏ដោយ យើងបានសម្រេចចិត្តថា យើងមិនអាចអង្គុយមើល បានទៀតទេ ដើម្បីការពារយើង ។
សិល្បករក្រុមហ៊ុន យើងនឹងចាត់វិធានការ តាមផ្លូវច្បាប់ ប្រឆាំងនឹងអាកប្បកិរិយាអាក្រក់ចាប់ពីពេលនេះតទៅ។ យើងបញ្ជាក់យ៉ាងច្បាស់ថា នឹងមិនមានការបន្ធូរបន្ថយ ឬសម្របសម្រួលណាមួយឡើយ ៕ដោយ៖លី ភីលីព

Most Popular

To Top