សិល្បៈ និង កម្សាន្ត

កាតាឡុក​ របស់តារាចម្រៀងអង់គ្លេស និងអ្នកនិពន្ធចម្រៀង លោក Bowie លក់ក្នុងតម្លៃរាប់ រយលានដុល្លារ

អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា តារាចម្រៀងអង់គ្លេស និងអ្នកនិពន្ធចម្រៀងលោក David Bowie ចូលរួមក្នុងបញ្ជីសិល្បកររួមទាំង Bob Dylan, Tina Turner , Bruce Springsteen និងច្រើនទៀត ដែលកាតាឡុក ត្រូវបានទិញដោយក្រុមហ៊ុន ចេញផ្សាយតន្ត្រីពហុជាតិ ។

កាតាឡុកខាងក្រោយរបស់ លោក David Bowie ត្រូវបានលក់ទៅឲ្យ Warner Music Group ក្នុងកិច្ចព្រមព្រៀងមួយត្រូវបានគេរាយការណ៍ថា មានតម្លៃរាប់រយលានដុល្លារ ។ កិច្ចព្រមព្រៀងនេះគ្របដណ្តប់បទចម្រៀង ពីអាល់ប៊ុមស្ទូឌីយោចំនួន ២៦ ចេញក្នុងជីវិតរបស់តារាឆ្នើម ក៏ដូចជាអាល់ប៊ុមក្រោយ សម័យ Toy ហើយ២បទដែលលោក បានធ្វើជាមួយក្រុម Tin Machine ។

វាលាតសន្ធឹងរយៈពេល៦ទសវត្សរ៍នៃការងារ និងរួមបញ្ចូលទាំងរឿងបុរាណដូចជា Heroes, Changes, Space Oddity, Let’s Dance និង Rebel Rebel។ លោក David Bowie កើត David Jones ក្នុងឆ្នាំ ១៩៤៧បានក្លាយជាតន្ត្រីករដ៏ល្បីល្បាញ និងជាទីគោរពបំផុត នៃសតវត្សទី ២0 ហើយលោកបានស្លាប់ ដោយសារជំងឺមហារីកថ្លើមនៅថ្ងៃទី ១0 ខែមករា ឆ្នាំ ២0១៦ ២ថ្ងៃបន្ទាប់ពីខួបកំណើតអាយុ ៦៩ ឆ្នាំរបស់លោក។
យោងតាមទស្សនាវដ្តី កម្សាន្ត Variety បានឲ្យដឹងថា កិច្ចព្រមព្រៀងរវាង Warner Music Group និងអចលនទ្រព្យ Bowie មានតម្លៃជាង ២៥0 លានដុល្លារ ។ វាធ្វើតាមភាគីទាំង២ បានប្រកាសពីភាពជាដៃគូជាសកល កាលពីឆ្នាំមុនបាននាំយកកាតាឡុក ដ៏ធំរបស់ Bowie ពីឆ្នាំ ១៩៦៨ ដល់ឆ្នាំ ២0១៦ ក្រោមឆ័ត្ររបស់ Warner ៕ដោយ៖លី ភីលីព

Most Popular

To Top