ភ្នំពេញ ៖ តារាសម្តែង និង ម៉ូដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី បានកសាងប្រជាប្រិយភាព ខ្លាំងមិនធម្មតា ក្រោយពីបានក្លាយ ជាអ្នក តំណាងឱ្យ កម្ពុជា ក្នុងការ ប្រកួត បវរកញ្ញា អន្តរទ្វីប ប្រចាំឆ្នាំ ២០២១ (Miss Intercontinental 2021) ធ្វើ នៅឯប្រទេស អេហ្ស៊ីប ។

សព្វថ្ងៃនេះ ពេជ្រ វត្តី សារ៉ាវឌ្ឍី កំពុងផ្សព្វផ្សាយសម្រស់ ដ៏ស្រស់ត្រកាលរបស់នាង តាមរយៈបណ្ដាញសង្គម រួមជាមួយការងារម៉ូឌែលផងដែរ។ ហើយគ្រប់កាលទេសៈនៃការតុបតែងខ្លួនរបស់នាង ឃើញថាពិតជាសមសួនមិនថា ទាំងសិចស៊ី និងបុរាណ នោះទេគឺសុទ្ធតែស្រស់ស្អាត និងទាញចំណាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជន ។

តួយ៉ាងថ្មីៗនេះ ស្រីស្រស់វ័យ ២៤ឆ្នាំ ដែលមាន ស្រុកកំណើត នៅ ខេត្ត ព្រះសីហនុ ខាងលើ ក្រោយពីបានបង្ហាញរូបថតបែបស៊ីវិល័យជាហូរហែរ នាងក៏បានបង្ហាញរូបថត ស្លៀកឈុតប្រពៃណីជាច្រើនសន្លឹក ដែលទទួលបានការកោតសរសើរ យ៉ាងខ្លាំងពីសំណាក់មិត្តភក្ដិ និងអ្នកនិយមលេងបណ្ដាញ សង្គមហ្វេសប៊ុក ។

គួរឱ្យដឹងផងដែរថា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្រៅតែពីំមានសម្រស់ស្អាតដូចផ្កាហើយនោះ នាងក៏ជានារីម្នាក់ដែលមានចំណេះដឹងខ្ពស់ផងដែរ ដោយនាងគឺជាអតីតនិស្សិតបញ្ចប់ ការសិក្សា ផ្នែក ទេសចរណ៍ ហើយក៏បានហក់ចូលក្នុងសិល្បៈតាមរយៈការប្រឡង បវរកញ្ញា កម្ពុជា ឆ្នាំ ២០២០ ។ ត្បិតតែមិនបានក្លាយជាម្ចាស់មកុដនៅក្នុងកម្មវិធីប្រឡង បវរកញ្ញា កម្ពុជា ឆ្នាំ ២០២០ ពិតមែន ប៉ុន្តែនាងត្រូវបានគេមើលឃើញពីទេពកោសល្យ និងសម្រស់ រហូតផ្ដល់ឱកាសជា បរវកញ្ញាតំណាងឱ្យ កម្ពុជា ទៅ ប្រកួតក្នុងកម្មវិធី បវរកញ្ញា អន្តរទ្វីប ប្រចាំឆ្នាំ ២០២១ (Miss Intercontinental 2021) ធ្វើ នៅឯ ប្រទេស អេហ្ស៊ីប ៕

ដោយ៖ ម៉ានី















