កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ ឲ្យដឹងថា តារាចម្រៀង ដ៏ល្បីល្បាញ របស់ប្រទេស កូរ៉េខាងត្បូង នាង Taeyeon ឈរលើកំពូល តារាង ចម្រៀង iTunes ក្នុង១៤ ប្រទេសជាមួយនឹងការ ចេញបទចម្រៀង ដែលមានចំណងជើងថា Can’t Control Myself មិនយូរប៉ុន្មាន បន្ទាប់ពីការចេញបទចម្រៀង បទចម្រៀង Pop-punk Ballad របស់នាង “Can’t Control Myself” កាលថ្ងៃទី ១៧ ខែមករា នាង Taeyeon ស្ថិតក្នុងតារាងបទចម្រៀង iTunes ក្នុងប្រទេសផ្សេងៗ ជុំវិញពិភពលោក ។
បទចម្រៀងដែលជាប់ចំណាត់ថ្នាក់លេខ១ នៅលើតារាង iTunes ក្នុង ១៤ប្រទេសផ្សេងគ្នាគិតត្រឹមថ្ងៃទី ១៨ ខែមករា រួមមានប្រទេសកម្ពុជា ហុងកុង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងច្រើនទៀត ។
លើសពីនេះ បទ “Can’t Control Myself” បានបង្ហាញខ្លួននៅលេខ ៧ នៅលើតារាងបទ ចម្រៀង iTunes ទូទាំងពិភពលោក ដែលជាបទចម្រៀង ដែលមានចំណាត់ថ្នាក់ខ្ពស់បំផុត ដោយទង្វើកូរ៉េ នៅក្នុងការអាប់ដេតថ្មីៗបំផុតរបស់វា ។ អបអរសាទរ Taeyeon!៕ ដោយ៖លី ភីលីព