កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀង ប្រុសកូរ៉េខាងត្បូង WEi គឺលោក Kim Dong Han លោក Yoo Yong Ha និងលោក Kang Seok Hwa បានឆ្លងមេរោគ COVID-19 បន្ទាប់ពីពួកធ្វើតេស្តិ៍វិជ្ជមាន មេរោគឆ្លងនេះ ។
កាលថ្ងៃទី ២៥ ខែមករា Oui Entertainment បាននិយាយថា សមាជិក WEi ទាំងអស់បានទទួលការធ្វើតេស្តិ៍ PCR ដោយសារតែរោគសញ្ញា ដែលសង្ស័យថា ជា COVID-19 របស់ Kim Dong Han ។ ស្លាកនោះបានបង្ហាញឲ្យឃើញថា Kim Dong Han, Yoo Yong Ha, និង Kang Seok Hwa បានធ្វើតេស្តិ៍វិជ្ជមានវីរុសនេះ ។
Oui Entertainment បានបន្តទៀតថា សមាជិក WEi ទាំងអស់ (Jang Dae Hyun, Kim Dong Han, Yoo Yong Ha, Kim Yo Han, Kang Seok Hwa, និង Kim Jun Seo) ភ្លាមៗបានផ្អាករាល់កាលវិភាគ របស់ពួកគេ ដើម្បីដាក់ឲ្យនៅដាច់ពីគេ និងចាត់វិធានការចាំបាច់ ដើម្បីដំណើរការ ហើយរង់ចាំព័ត៌មានថ្មីៗនៅលើ WEi ៕ ដោយ៖លី ភីលីព