សិល្បៈ និង កម្សាន្ត

តារាចម្រៀងស្រី Taeyeon សមាជិកក្រុម Girls’ Generation ក្លាយជាពិធីករ សម្រាប់ ‘Queendom 2’

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រី កូរ៉េខាងត្បូង Taeyeon សមាជិកក្រុម Girls’ Generation ត្រូវបានគេបញ្ជាក់ថា ជាពិធីករសម្រាប់កម្មវិធី ‘Queendom 2’ របស់ Mnet ជាផ្លូវការហើយ ។

កាលថ្ងៃទី ២៥ ខែមករា ក្រុមផលិតកម្មសម្រាប់ ‘Queendom 2′ បាននិយាយថា បន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូង របស់នាងដោយជោគជ័យក្នុងឆ្នាំ ២០០៧ ជាផ្នែកមួយ នៃក្រុម Girls’ Generation របស់ពិភពលោក នាង Taeyeon បង្ហាញវត្តមានជារឿយៗ ត្រូវបានគេហៅថា “ព្រះមហាក្សត្រិយានី សំឡេងគួរឲ្យទុកចិត្ត” ។ នាងបានឈរនៅលើកំពូល នៃឧស្សាហកម្ម K-pop អស់រយៈពេល ១៦ ឆ្នាំមកហើយ ។

នាងគឺជាតន្ត្រីករ តំណាងដែលដឹកនាំពិភព K-pop ទូទាំងពិភពលោក និងមានអ្នកគាំទ្រ តន្ត្រីយ៉ាងទូលំទូលាយទាំងក្នុង និងក្រៅប្រទេស លើសពីនេះ Taeyeon គឺជាតារាម៉ូដែលដែលក្រុមនារី ជាច្រើនចង់ឲ្យមានភាពដូចគ្នា យើងទន្ទឹងរង់ចាំសមត្ថភាពរបស់នាង នៃការដើរតួជាពិធីករ ក្នុងកម្មវិធី។
បន្ទាប់ពីការបញ្ជាក់ពី Taeyeon ជាពិធីករ របស់ពួកគេ ‘Queendom 2’ គ្រោងនឹងរៀបចំការថតរឿងដំបូង របស់ពួកគេនៅខែក្រោយ ៕ ដោយ៖លី ភីលីព

Most Popular

To Top