សិល្បៈ និង កម្សាន្ត

តារាចម្រៀងដ៏ល្បីល្បាញ របស់កូរ៉េលោគ Younghoon សមាជិកក្រុម Boyz កើតមេរោគ COVID-19

កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលថ្ងៃទី ២៦ ខែមករា ផលិតកម្ម IST Entertainment បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយដោយបង្ហាញថា លោក Younghoon សមាជិកក្រុម Boyz បានទទួលលទ្ធផលតេស្តិ៍វិជ្ជមានមេរោគ COVID-19 ហើយ ។

សេចក្តីថ្លែងការណ៍ផ្លូវការរបស់ IST Entertainmentបានឲ្យដឹងថា យើងសូមជូនដំណឹងដល់អ្នកថា សិល្បករនៃក្រុមហ៊ុន The Boyz’s Younghoon របស់យើងបានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19។ កាលថ្ងៃទី ២៤ ខែមករា សមាជិក The Boyz បានឆ្លងកាត់ការធ្វើតេស្តិ៍ PCR ហើយលើកលែងតែ Eric សមាជិកទាំង ១0 ក៏ដូចជាបុគ្គលិកបានទទួលលទ្ធផលអវិជ្ជមាន ហើយស្ថិតក្នុងពាក់កណ្តាល នៃការដាក់ឲ្យនៅដាច់ពីគេ ដោយស្ម័គ្រចិត្តរបស់ពួកគេ។

កាលល្ងាចថ្ងៃទី ២៥ ខែមករា លោក Younghoon បានទទួលការធ្វើតេស្តិ៍ PCR ម្តងទៀតហើយត្រូវបានជូនដំណឹង អំពីលទ្ធផលតេស្តិ៍វិជ្ជមាន របស់លោកនៅព្រឹកថ្ងៃសុក្រ។ ភ្លាមៗបន្ទាប់ពីបានលឺដំណឹង នៃលទ្ធផលតេស្តិ៍វិជ្ជមានរបស់សមាជិក Younghoon សម្រាប់ COVID-19 សមាជិក និងបុគ្គលិករបស់ The Boyz ទាំងអស់បានទទួលការធ្វើតេស្ត PCR ហើយបច្ចុប្បន្នកំពុងរង់ចាំលទ្ធផល។ យើងនឹងជូនដំណឹងដល់អ្នកភ្លាមៗ នៅពេលដែលលទ្ធផលមាន៕ ដោយ៖លី ភីលីព

Most Popular

To Top