ភ្នំពេញ៖ មានទស្សនិកជនជាច្រើន បានកត់សម្គាល់ឃើញថា ចាប់តាំងពីរៀបការ និងសម្រាលបានកូនប្រុសម្នាក់រួចមក តារាសម្ដែង ម៉ាក សែនសូនីតា ហៅតូតា ហាក់ដូចជាឃ្លាតឆ្ងាយ ពីការងារសិល្បៈ ហើយយកពេលវេលា ដើម្បីមើលថែក្រុមគ្រួសាររបស់នាង ។ ជាងនេះទៅទៀត បើនិយាយពីសម្រស់ ឃើញថា អ្នកម្ដាយវ័យក្មេងរូបនេះ កាន់តែស្រស់ស្អាតខ្លាំងឡើង មិនតែប៉ុណ្ណោះនាងថែមទាំងកាន់តែមិនញញើត ក្នុងការបង្ហាញភាពសិចស៊ី ទៅកាន់ទស្សនិកជន តាមរយៈបណ្ដាញសង្គម ។

តួយ៉ាងកាលពីពេលថ្មីៗនេះ នៅក្នុងដំណើរកម្សាន្ត នៅខេត្តសៀមរាប ម៉ាក សែនសូនីតា បានធ្វើឱ្យអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំង ទើសកម្មភាពថតរូបក្នុងអាងទឹក បង្ហាញសាច់ខ្ចី ក្នុងឈុតប៊ីគីនី ។
តាមរយៈរូបថតប៉ុន្មានសន្លឹក ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់តារាសម្ដែងស្រីជួរមុខនេះផងដែរ ក៏បង្ហាញឱ្យឃើញថា ត្បិតតែនាងមើលទៅឡើងគីឡូបន្តិច ប៉ុន្តែសម្រស់កាន់តែស្រស់ស្អាត ហើយថែមទាំងកាន់តែចេញរាងសិចស៊ីទៀតផង ។ ហើយសម្រាប់រូបថតបែបសិចស៊ី ក្នុងឈុតប៊ីគីនីនេះ ក៏មិនមែនជាលលើកទី១ ឡើយសម្រាប់ ម៉ាក សែនសូនីតា ពោលគឺចាប់តាំងពីសម្រាលកូនមក គេឃើញនាងលេងស្ទីលនេះ ជាហូរហែរមកហើយ ដែលជាហេតុអ្វី ឱ្យមានការចាប់អារម្មណ៍ច្រើន ពីសំណាក់មិត្តភក្ដិ និងអ្នកគាំទ្រ ដោយម្នាក់ពោលពាក្យសរសើរ មិនដាច់ពីមាត់ឡើយ ។

គួរឱ្យដឹងផងដែរថា តារាសម្តែងស្រីល្បីឈ្មោះអ្នកនាង ម៉ាក សែនសូនីតា ហៅតូតា សម្រាលបានកូនប្រុស ដែលជាតំណក់ឈាមរួមគ្នា លើកដំបូងជាមួយស្វាមី លោក ប៉ុល វិបូ កាលពីថ្ងៃទី ១៥ ខែតុលាឆ្នាំ២០២០ បន្ទាប់ពីពួកគេបានរៀបការ កាលពី ថ្ងៃទី១៦ ខែ មីនា ឆ្នាំ ២០២០ នៅសណ្ឋាគារផ្កាយ៥ សុខាភ្នំពេញ ក្រោមវត្តមានភ្ញៀវ ប្រមាណជាង១ពាន់នាក់ ។

ចំណងស្នេហ៍រវាង លោក ប៉ុល វិបូ និងតារាសម្តែងតូតា ត្រូវបានលេចចេញឡើង រយៈពេល៥ឆ្នាំមកហើយ មុននឹងរៀបការ ពោលគឺក្រោយពីនាង បានចូលរួមសម្តែង ក្នុងភាពយន្តខ្នាតធំរឿង ”ចន្ទ្រា” របស់ផលិតកម្ម Angkor Picture ដែលជាផលិតកម្មរបស់លោក ប៉ុល វិបូ ផ្ទាល់តែម្ដង ៕ ដោយ៖ ម៉ានី





