សិល្បៈ និង កម្សាន្ត

នាង Yuri សមាជិកក្រុម Girls’ Generation ជូនពរអ្នកគាំទ្រ រីករាយបុណ្យចូលឆ្នាំថ្មី ជាមួយរូបភាព នៃការអាប់ដេតលើ Instagram

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារា ចម្រៀងស្រី ដែលមានសម្រស់ ស្រស់ស្អាតនាង Yuri សមាជិកក្រុម Girls’ Generation ថតរូបកូនភ្លោះ ដ៏គួរឲ្យស្រលាញ់ ជាមួយបងប្អូនជីដូនមួយ របស់នាងគឺនាង Songsun សមាជិកក្រុម TRI.BE ជូនពរអ្នកគាំទ្រ រីករាយបុណ្យចូលឆ្នាំថ្មី ជាមួយរូបភាព នៃការអាប់ដេតលើ Instagram ។

សម្រាប់ការស្វាគមន៍ បុណ្យចូលឆ្នាំថ្មីឆ្នាំនេះ នាង Yuri បានសម្រេច ចិត្តចែក រម្លែករូបថតគ្រួសារ របស់នាងដោយថតរូបជាមួយបងប្អូនជីដូនមួយ របស់នាងជាសមាជិក ក្រុមចម្រៀងស្រី TRI.BE នាងSongsun ។ តារា K-Pop របស់ Sunbae និងកូនភ្លោះបានបង្ហាញ រូបរាងដ៏គួរឲ្យស្រលាញ់ របស់ពួកគេដូចកូនភ្លោះ នៅក្នុងរូបថត របស់ពួកគេ ។

នាង Yuri បានសរសេរថា “សួស្តីឆ្នាំថ្មី! សូមសម្រាកប្រកប ដោយផាសុកភាព និងរីករាយជាមួយសមាជិកគ្រួសារ ជាទីស្រឡាញ់របស់អ្នក។ Songsunnie របស់យើង ហើយប្អូនស្រីដ៏មានមោទនភាព របស់ខ្ញុំ សូមលើកទឹកចិត្ត នាងអោយបានច្រើន! ។
ទន្ទឹមនឹងនេះ TRI.BE បានបង្ហាញខ្លួន ក្នុងខែកុម្ភៈ ឆ្នាំ ២0២១ ជាមួយនឹងអាល់ ប៊ុមទោលទី១ របស់ពួកគេ ‘TRIBE Da Loca’ ។ ថ្មីៗនេះក្រុមចម្រៀងស្រី បានចូលរួមក្នុងកម្មវិធី OST សម្រាប់រឿងភាគគំនូរជីវចល ‘We Baby Bears’, “The Bha Bha Song” ៕ ដោយ៖លី ភីលីព

Most Popular

To Top