សិល្បៈ និង កម្សាន្ត

លោក Hyun Bin និងនាង Son Ye Jin ប្រកាសពិធីរៀបការជាផ្លូវការហើយ

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ១0 ខែកុម្ភៈ នាង Son Ye Jin បានចែករម្លែករូបថតរ៉ូបអាពាហ៍ពិពាហ៍តូចមួយនៅលើ Instagram រួមជាមួយនឹងសារសម្រាប់អ្នកគាំទ្រ បន្ទាប់ពីលោក Hyun Bin បានចាប់ដៃជាមួយនាង Son Ye Jin គូជាផ្លូវការ។


នាងបានធ្វើការប្រកាសដោយនិយាយថា នាង និងមិត្តប្រុស លោក Hyun Bin កំពុងរៀបការហើយ។ គូស្នេហ៍មួយគូនេះបានបញ្ជាក់ថា ពួកគេបានណាត់គ្នានៅចុងខែធ្នូ ឆ្នាំ ២០២០។ នាង Son Ye Jin បានសរសេរថា ខ្ញុំបានគិតយូរ និងពិបាកអំពីរបៀបចែករំលែករឿងនេះ ព្រោះវាជារឿងសំខាន់មួយ ហើយខ្ញុំបានរកឃើញនរណាម្នាក់ដើម្បីចំណាយពេលដែលនៅសល់នៃជីវិតរបស់ខ្ញុំជាមួយ។


នាង Son Ye Jin បានបន្តថា គ្រាន់តែលោកនៅជាមួយខ្ញុំ ខ្ញុំមានអារម្មណ៍កក់ក្តៅ និងត្រូវបានការពារ។ សូមជួយពួកយើងអបអរការចាប់ផ្តើមនៃអនាគតរបស់យើង ហើយចំពោះអ្នកគាំទ្រជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំបានទទួលសេចក្ដីស្រឡាញ់ដោយគ្មានលក្ខខណ្ឌហើយ អស់រយៈពេលជាយូរមកនេះ ខ្ញុំគិតថាគ្មានវិធីដើម្បីសងវាវិញទេ៕

ដោយ៖លី ភីលីព

Most Popular

To Top