កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងម្នាក់ ដែលស្ថិតក្នុងសមាជិក ITZY នាង Yeji បានជាសះស្បើយពីជំងឺ COVID-19 ជាផ្លូវការហើយ បន្ទាប់បានសម្រាកព្យាបាល ជំងឺនេះអស់ពេលជាច្រើនថ្ងៃ ។
កាលថ្ងៃទី ២១ ខែកុម្ភៈ ផលិតកម្ម JYP Entertainment ប្រកាសលើ Official Fan Cafe ផ្លូវការ របស់ ITZY ដើម្បីប្រកាសថា នាង Yeji បានបញ្ចប់ការស្នាក់នៅផ្ទះ រយៈពេល៧ថ្ងៃ ជាកាតព្វកិច្ចរបស់នាង ហើយត្រូវបានចាកចេញកន្លែង នៅដាច់ដោយឡែកពីគេនៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ១៩ ខែកុម្ភៈ ។ អាចបន្តសកម្មភាពបានចាប់ពីថ្ងៃទី ២០ ខែកុម្ភៈ ។
ទន្ទឹមនឹងនេះ នាង Yeji គឺជាសមាជិកម្នាក់ ក្នុងចំណោមសមាជិក ITZY បីនាក់ ដែលបានធ្វើតេស្តវិជ្ជមាន សម្រាប់ COVID-19 កាលពីសប្តាហ៍មុន។ Lia ក៏បានជាសះស្បើយពេញ លេញដែរ ខណៈ Chaeryeong ស្ថិតនៅដាច់ដោយឡែក ៕ដោយ៖លី ភីលីព