សិល្បៈ និង កម្សាន្ត

ថ្ងៃរៀបការ​កាន់តែកៀក ទឹម រដ្ឋា បង្ហាញរូបថត Pre-wedding យ៉ាងស្រស់ស្អាត​ ជាមួយអនាគតស្វាមី

ភ្នំពេញ៖ តារាសម្ដែង និងម៉ូឌែលល្បីឈ្មោះ ទឹម រដ្ឋា ក្រោយពីបានបង្ហើបថា នឹងធ្វើពិធីជប់លៀងអាពាហ៍ពិពាហ៍ នៅខែមីនា ឆ្នាំ២០២២ ខាង មុខ បន្ទាប់ពីសាងស្នេហ៍ ជាមួយមិត្តប្រុសជនជាតិអាមេរិក-អេស្ប៉ាញ អស់រយៈពេល ៦ឆ្នាំ រួចមក ស្រាប់តែថ្មីៗនេះពួកគេទាំងពីរនាក់ ក៏បានបង្ហាញរូបថត Pre-Wedding ជាច្រើនសន្លឹក ដែលកាន់តែធ្វើឱ្យអ្នកគាំទ្រជឿជាក់ថា ស្នេហារបស់ស្រីស្អាត ទឹម រដ្ឋា លើកនេះ មិនមែនចេះតែរបូត ដូចស្នេហាមុនៗឡើយ ។

ជាការពិត ទឹម រដ្ឋា បានភ្ជាប់ស្នេហ៍ជាមួយគូស្នេហ៍ឈ្មោះ Jovany Antonio ដែលជាបុរសអាមេរិកកាត់អេស្ប៉ាញ និងជាអ្នកជំនួញផ្នែកអចលន ទ្រព្យ កាលពីឆ្នាំ២០១៦ ហើយកន្លងមកនាង ក៏ធ្លាប់ចេញ ទៅ លេងខាងសាច់ញាត្តិ របស់គ្រួសារខាងប្រុស ផងដែរ ទើបការស្វែងយល់ចិត្តគ្នា អស់រយៈពេល ៧២ខែមកនេះ នាងក៏សម្រេចចិត្តដឹកដៃ គូស្នេហ៍ ចូលរោងការតែម្ដង។

តាមរយៈសារព័ត៌មានក្នុងស្រុក ទឹម រដ្ឋា បានឱ្យដឹងយ៉ាងដូច្នេះថា នៅក្នុងពិធីជប់លៀងអពាហ៍ពិពាហ៍នោះ នាងនឹងរៀបចំចំនួន៨០តុ ដែល ក្នុង នោះ នាង ហៅ ភ្ញៀវតារា រួមអាជីពចំនួន៥០ ភាគរយ, ភ្ញៀវ ខាង ក្រៅ ៥០ភាគរយ ខណៈដែលភ្ញៀវខាងអនាគត ស្វាមីរបស់នាងមាន ដល់ទៅ ចំនួន ខ្ទង់៤០០ នា ក់ ឯ ណោះ ដែលសុទ្ធសឹងតែជា អ្នកជំនួញ ។

តារាស្រីរាងខ្ពស់ស្រឡះខាងលើ ថែមទាំងបានប្រាប់ផងដែរថា នៅខែមីនាឆ្នាំ២០២២ ខាងមុខនេះ នាងរធ្វើពិធីជប់លៀងតែចំនួន៨០តុប៉ុណ្ណោះ ព្រោះនៅតែមានការប្រុងប្រយ័ត្នរឿងកូវីដ ហើយបន្ទាប់ពីនោះនាង នឹងទៅរៀបចំពិធីអាពាហ៍ពិពាហ៍ម្ដងទៀត នៅអាមេរិក ។

គួរឱ្យដឹងថា កាល ពីថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២១ លោកJovany Antonio ធ្លាប់បានបំពាក់ចិញ្ចៀន សុំ ទឹម រដ្ឋា រៀបការម្ដងរួចហើយ ដែលកាលនោះ ធ្វើឱ្យនាង រំភើបរហូតស្រក់ទឹកភ្នែក ទៀតផង ដូច្នេះត្បិតតែមិនបានបញ្ជាក់ពីថ្ងៃធ្វើពិធី ក៏ទស្សនិកជន អាចកាត់យល់បានថា ទំនងជានាង យកថ្ងៃទី ២៨ ខែមីនា ធ្វើពិធីតែម្ដង ៕

ដោយ៖ ម៉ានី

Most Popular

To Top