កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នាង Hyeri បានបញ្ចេញអារម្មណ៍ ក្នុងបទសម្ភាសន៍ថ្មីៗនេះថា មិត្តប្រុសរបស់នាង លោក Ryu Joon Yeol និងបង្ហាញពីរបៀបការគាំទ្រនាង តាមរយៈការថតរឿង ភាគចុងក្រោយរបស់នាង ‘Moonshine’ ។
នាង Hyeri និងលោក Ryu Joon Yeol បានជួបគ្នាតាមរយៈរឿង ‘Reply 1988’ របស់ទូរទស្សន៍ tvN ហើយបានប្រកាសពីទំនាក់ទំនង របស់ពួកគេវិញកាលឆ្នាំ ២0១៧។ ចាប់តាំងពីពេលនោះមក ពួកគេបានបន្តស្រលាញ់គ្នា រយៈពេល៦ឆ្នាំ។ ក្នុងពេលនោះ អ្នកទាំង២បានបន្តបង្ហាញក្តីស្រលាញ់ ចំពោះគ្នាទៅវិញទៅមក ក្នុងកិច្ចសម្ភាសន៍សម្រាប់គម្រោងនីមួយៗ របស់ពួកគេ។
នាង Hyeri បានធ្វើបទសម្ភាសន៍មួយ បង្ហាញពីការបញ្ចប់នៃរឿង “Moonshine” ។ តារាស្រីរូបនេះបានលើកឡើង ពីមិត្តប្រុសរបស់ខ្លួនម្ដងទៀតថា ចែករម្លែកក្ដីស្រលាញ់ចំពោះលោក។ ក្នុងកិច្ចសម្ភាសន៍ នាងបានពន្យល់ថា នាងបានគាំទ្រខ្ញុំ និងលើកទឹកចិត្តខ្ញុំ ដូច្នេះខ្ញុំពិតជាអរគុណណាស់ លោកក៏ចូលចិត្តរឿងមួយនេះ ផ្តល់ថាមពលឲ្យខ្ញុំច្រើន។
ជាការពិត Hyeri តែងតែលើកឡើងថា លោក Ryu Joon Yeol នឹងបង្ហាញការគាំទ្រ របស់លោកគ្រប់ពេលដែលនាងថតរឿងថ្មី។ នាងក៏បានបង្ហើបឲ្យដឹងដែរថា តារាសម្ដែងរូបនេះ ក៏បានបង្ហាញការគាំទ្រផងដែរ ក្នុងពេលថតរឿង ‘My Roommate is a Gumiho’ ។ អំឡុងពេលនោះ Hyeri បានពន្យល់ថា លោកយល់ និងគាំទ្រខ្ញុំខ្លាំងណាស់ ៕ ដោយ៖លី ភីលីព