សិល្បៈ និង កម្សាន្ត

នាង HyunJin សមាជិកក្រុម LOONA ជាសមាជិកចុងក្រោយ របស់ក្រុមដែលឆ្លងមេរោគ COVID-19

កូរ៉េ៖ បើយោងតាមការអាប់ដេតរបស់ Fan Cafe ដោយ Block Berry Creative កាលថ្ងៃទី ៣ ខែមីនាថា តារាចម្រៀងស្រី ដែលមានសម្រស់ស្រស់ស្អាតនាង HyunJin សមាជិកក្រុម LOONA បានធ្វើតេស្តិ៍វិជ្ជមានឆ្លងមេរោគ COVID-19 ថែមទាំងជាសមាជិកចុងក្រោយឆ្លងមេរោគ។

ពីមុនសមាជិក ១១ នាក់ក្នុងចំណោម ១២ នាក់របស់ LOONA បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 ក្នុងអំឡុងពេលថ្ងៃទី ២៦ ខែកុម្ភៈដល់ថ្ងៃទី ១ ខែមីនា។ គិតត្រឹមថ្ងៃទី ៣ ខែមីនា HyunJin បានក្លាយជាសមាជិកចុងក្រោយ នៃក្រុមរបស់នាងដែលធ្វើតេស្តិ៍វិជ្ជមាន។

ដោយសារតែលទ្ធផលតេស្តិ៍វិជ្ជមាន របស់ក្រុមក្មេងស្រីរបស់ LOONA បានអវត្តមានពីការថតលើកទីមួយ សម្រាប់កម្មវិធី ‘Queendom’ រដូវកាលទី ២ របស់ Mnet បានធ្វើឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈ។ យោងតាម Block Berry Creative ថា នាង HyunJin បានបញ្ចប់ការចាក់វ៉ាក់សាំង COVID-19 លើកទី៣របស់នាង ហើយកំពុងសម្រាកតាមការណែនាំ របស់អាជ្ញាធរសុខាភិបាល។

សមាជិករួមមាន HaSeul, YeoJin និង ViVi ដែលជាក្រុមដំបូងគេក្នុងចំណោម ក្រុមដែលធ្វើតេស្តិ៍វិជ្ជមាន នឹងត្រូវបានចាកចេញពីការ ដាក់ឲ្យនៅដាច់ពីគេក្នុងសប្តាហ៍នេះ៕
ដោយ៖លី ភីលីព

Most Popular

To Top