កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ៤ ខែមីនា ផលិតកម្ម HB Entertainment របស់ Kim Ji Eun បាននិយាយថា នាង Kim Ji Eun បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 នៅថ្ងៃទី ២៧ ខែកុម្ភៈ។
នាងនឹងនៅដាច់ដោយឡែកពីគេនៅថ្ងៃទី ៦ ខែមីនា ហើយនាងត្រូវបានគេនិយាយថា មានរោគសញ្ញា។ តារាស្រី ‘The Veil’ ពីមុនបានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 កាលពីខែសីហាឆ្នាំមុន ហើយបានជាសះស្បើយនៅ កន្លែងព្យាបាល។
ចំណែកព័ត៌មានផ្សេងទៀត នាង Kim Ji Eun កំពុងសម្តែងក្នុងរឿងភាគថ្មីរបស់ SBS រឿង ‘Again My Life’ ជាមួយ Lee Jun Ki ។ នាងសម្តែងជាកូនស្រីពៅរបស់ CEO របស់ក្រុមហ៊ុនធំមួយ ដែលជាអ្នកមានទេពកោសល្យផងដែរ៕ ដោយ៖លី ភីលីព