សិល្បៈ និង កម្សាន្ត

ស្រីស្អាត ហេង ចន្ថា ខំប្រឹងរកលុយរហូតគ្មានពេលសម្រាក ប៉ុន្តែនៅតែត្រូវគេមើលងាយ

ភ្នំពេញ៖ កញ្ញា​ ហេង ចន្ថា កាលពីពេលថ្មីៗនេះ បានធ្វើឱ្យអ្នកគាំទ្រ និងទស្សនិជនចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីនាងបានបង្ហោះសារបង្កប់ដោយកំហឹងមួយឆ្លើយតបទៅអ្នកដែលមើលងាយនាង ។

នៅក្នុងសាររបស់តារាសម្ដែង និងជាតារាម៉ូដែលកញ្ញា ហេង ចន្ថា បាននិយាយបង្ហើទៅកាន់អ្នកដែលមើលងាយនាងថា ទោះជានាងក្រ ក៏នាងមិនខ្ជិលដែរ ពោលគឺខំប្រឹងរកលុយរាល់ថ្ងៃ មិនហ៊ានសម្រាក ដើម្បីគេចពីក្រ និងគេចពីអ្នកមើលងាយ ។ ហើយជាចុងក្រោយនាងក៏បានភ្ជាក់ឃ្លាមួយថា «ចាំមេីលទៅអ្នកនិងស្តាយក្រោយដែរមេីលងាយ និង មិនអោយតំលៃមនុស្សដូចខ្ញុំ» ។

ជាការពិតណាស់ មហាជនកត់សម្គាល់ឃើញថា រយៈពេលប្រមាណជាង ២ឆ្នាំចុងក្រោយនេះ សង្កេតឃើញថា វត្តមានរបស់តារាសម្ដែង និងជាតារាម៉ូដែលកញ្ញា ហេង ចន្ថា ហាក់ដូចជាស្ងប់ស្ងាត់ទាំងការងារសម្ដែង ក៏ដូចជាការបង្ហាញខ្លួនលើឆាកកម្មវិធីនានាផងដែរ ។

សកម្មភាពដ៏ស្ងប់ស្ងាត់នេះដែរ ក៏ដោយសារតែវិបត្តិជំងឺកូវវីដ១៩ ដូច្នេះហើយឆ្លៀតពេលនេះ គេបានឃើញ ហេង ចន្ថា កំពុងចាប់យករបរលក់អនឡាញ ដែលរបរនេះបានធ្វើឱ្យនាងមាមាញឹកខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ។

ជាមួយគ្នានេះដែរ បើយោងតាមសកម្មភាពជាក់ស្ដែង បានបង្ហាញថាបច្ចុប្បន្ននេះ កញ្ញា ហេង ចន្ថា កំពុងបរាជ័យទៅលើវិស័យភាពយន្ត ពោលគឺរយៈពេលជាង ២ឆ្នាំមកហើយ ដែលជាហេតុនាំឱ្យនាងសម្រេចចិត្តពង្រឹងមុខរបរលក់អនឡាញជំនួសវិញ ។ ហើយដោយសារតែភាពស្ងប់ស្ងាត់នេះ ទើបធ្វើឱ្យទស្សនិកជនជាច្រើនស្មានថា ស្រីស្អាតរូបនេះបានបោះបង់អាជីពជាតារាសម្ដែងចោលហើយ ។

ទាក់ទងជាមួយមន្ទិលសង្ស័យដូចខាងលើនេះ កញ្ញា ហេង ចន្ថា ក៏ធ្លាប់បានប្រាប់ទៅកាន់សារព័ត៌មានក្នុងស្រុកថា ទោះជាយ៉ាងណាក៏ដោយ នាងមិនអាចបោះបង់អាជីពជាតារាសម្ដែងចោលឡើយ ព្រោះជាការងារដែលនាងស្រឡាញ់ខ្លាំងបំផុត ។

ៈពេលប្រមាណជាង ២ឆ្នាំចុងក្រោយនេះ សង្កេតឃើញថា វត្តមានរបស់តារាសម្ដែង និងជាតារាម៉ូដែលកញ្ញា ហេង ចន្ថា ហាក់ដូចជាស្ងប់ស្ងាត់ទាំងការងារសម្ដែង ក៏ដូចជាការបង្ហាញខ្លួនលើឆាកកម្មវិធីនានាផងដែរ ។

សកម្មភាពដ៏ស្ងប់ស្ងាត់នេះដែរ ក៏ដោយសារតែវិបត្តិជំងឺកូវវីដ១៩ ដូច្នេះហើយឆ្លៀតពេលនេះ គេបានឃើញ ហេង ចន្ថា កំពុងចាប់យករបរលក់អនឡាញ ដែលរបរនេះបានធ្វើឱ្យនាងមាមាញឹកខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ។

ជាមួយគ្នានេះដែរ បើយោងតាមសកម្មភាពជាក់ស្ដែង បានបង្ហាញថាបច្ចុប្បន្ននេះ កញ្ញា ហេង ចន្ថា កំពុងបរាជ័យទៅលើវិស័យភាពយន្ត ពោលគឺរយៈពេលជាង ២ឆ្នាំមកហើយ ដែលជាហេតុនាំឱ្យនាងសម្រេចចិត្តពង្រឹងមុខរបរលក់អនឡាញជំនួសវិញ ។ ហើយដោយសារតែភាពស្ងប់ស្ងាត់នេះ ទើបធ្វើឱ្យទស្សនិកជនជាច្រើនស្មានថា ស្រីស្អាតរូបនេះបានបោះបង់អាជីពជាតារាសម្ដែងចោលហើយ ។

ទាក់ទងជាមួយមន្ទិលសង្ស័យដូចខាងលើនេះ កញ្ញា ហេង ចន្ថា ក៏ធ្លាប់បានប្រាប់ទៅកាន់សារព័ត៌មានក្នុងស្រុកថា ទោះជាយ៉ាងណាក៏ដោយ នាងមិនអាចបោះបង់អាជីពជាតារាសម្ដែងចោលឡើយ ព្រោះជាការងារដែលនាងស្រឡាញ់ខ្លាំងបំផុត ។

សូមបញ្ជាក់ថា កញ្ញា ហេង ចន្ថា គឺជាអតីតបវរកញ្ញាគ្រងមកុដ Miss Grand Cambodia 2016 ដែលពោពេញទៅដោយទេពកោសល្យមួយរូប ។ ស្រីស្រស់រូបនេះ ធ្លាប់បានកសាងប្រជាប្រិយភាព និងភាពល្បីល្បាញតាមរយៈស្នាដៃថត MV និងភាពយន្តជាច្រើនសុទ្ធតែជាតួឯក ដូចជារឿង «លោក​ ប្ដី» «គ្រាប់បាល់អង្រួនបេះដូង» «វិញ្ញាណជ្រែកបេះដូង» ។ល ។ ហើយក្រៅតែពីសម្ដែងភាពយន្ត និងដើរម៉ូដ ហើយនោះ ចន្ថា ក៏មានសមត្ថភាពសម្ដែងកំប្លែងទៀតផង ដោយនាងធ្លាប់ត្រូវបានក្រុមកំប្លែងនាយពាក់មី ជ្រើសរើសឱ្យចូលក្រុមកាលពីប្រមាណខ្ទង់ ២-៣ ឆ្នាំមុន ។ ដោយ៖ ម៉ានី

Most Popular

To Top