សិល្បៈ និង កម្សាន្ត

Jessica មានពាក្យចចាមអារ៉ាម គម្រោងការបង្ហាញខ្លួនឡើងវិញ របស់ក្រុមនារីចិន ‘Sisters Who Make Waves’ រដូវកាលទី៣

កូរ៉េ ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសចិនកាលពីថ្ងៃទី ១0 ខែមីនាបានប្រាប់ឲ្យដឹងថា អតីតសមាជិកក្រុម Girls’ Generation នាង Jessica គឺជាបេក្ខនារីដែលមានពាក្យចចាមអារ៉ាម ក្នុងគម្រោងការបង្ហាញខ្លួនឡើងវិញ របស់ក្រុមនារីដ៏ពេញនិយម “Sisters Who Make Waves” រដូវកាលទី ៣ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop ។

ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសចិនបានបន្តថា ‘Sister Who Make Waves’ គឺជារឿងភាគ របស់ទូរទស្សន៍ Mango មានតារាស្រី ដែលមានអាយុលើសពី ៣0 ឆ្នាំប្រកួតប្រជែង ដើម្បីមានឱកាសត្រឡប់មកឆាកវិញ និងបង្ហាញខ្លួនជាលើកដំបូង ជាផ្នែកមួយនៃក្រុមនារីថ្មី ។

កាលពីរដូវកាលមុន អតីតសមាជិកក្រុម Miss A Fei និង Jia បានបង្ហាញខ្លួនជាបេក្ខនារី ហើយ Jia ក៏ត្រូវបានជ្រើសរើស ជាសមាជិកឈ្នះផងដែរ ដោយទទួលបាន ចំណាត់ថ្នាក់លេខ ៣ ។ តារាកំពូលៗផ្សេងទៀត ដូចជាតារាសម្ដែងហុងកុង ជើងចាស់ Cecilia Cheung ទទួលបានការចាប់ អារម្មណ៍យ៉ាងខ្លាំង សម្រាប់ការបង្ហាញខ្លួនក្នុងរដូវកាលកន្លងមក ។

ទន្ទឹមនឹងនេះដែរ កាលពីឆ្នាំ ២0១៩ នាង Jessica បានបាត់បង់ការ ប្តឹងផ្តល់ទឹកប្រាក់១.៦ លានដុល្លារ ប្រឆាំងនឹងអតីតភ្នាក់ងាររបស់ប្រទេសចិន របស់នាងពីបទរំលោភលើកិច្ចសន្យា ផ្តាច់មុខរបស់នាង ៕ដោយ៖លី ភីលីព

Most Popular

To Top