សិល្បៈ និង កម្សាន្ត

នាង Crystal Liu និងលោក Li Xian ត្រៀមខ្លួន បង្ហាញវត្តមានក្នុងរឿង “To Where the Wind Goes”ទាញយកប្រជាប្រិយ ពីអ្នកគាំទ្រ

ហុងកុង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ jaynestar បានប្រាប់ឲ្យដឹងថា ៣ឆ្នាំចាប់តាំងពី Go Go Squid ទទួលបានជោគជ័យ តារាសម្តែងលោក Li Xian បានត្រឡប់មកវិញ ក្នុងរឿងភាគបែបមនោសញ្ចេតនា ដោយចាប់ដៃគូជាមួយតារាសម្តែងស្រី ដ៏ល្បីល្បាញនាង Crystal Liu Yifei កាន់តែឲ្យពួកគេទទួល បានប្រជប្រិយ កាន់តែខ្លាំងឡើង ។

សហការផលិត ដោយក្រុមហ៊ុន Huace Media រឿងភាគថ្មីនេះដើរ តាមដំណើររបស់មនុស្ស ចម្លែក២នាក់ ចាប់ផ្តើមអាជីវកម្មវប្បធម៌ និងទេសចរណ៍ ជាមួយគ្នា នៅទីក្រុង Dali នៃខេត្តយូណាន ។ គ្រោងនឹងចាប់ផ្ដើមថត ក្នុងពេលឆាប់ៗនេះ រឿងនេះត្រូវបានគេដាក់ឈ្មោះ ជាបណ្ដោះអាសន្នថា To Where the Wind Goes ។

ចាប់តាំងពី Go Go Squid មក លោក Li Xian បានសម្តែង តែក្នុងរឿង Siege in Fog ហើយបានផ្តោតអាជីព របស់លោកលើគម្រោង ភាពយន្តខ្នាតធំ ហើយផែនការកំពុងត្រូវ បានបង្កើតឡើងសម្រាប់កិច្ចសហការ ដែលរំពឹងទុក។ លោក Li Xian បច្ចុប្បន្នកំពុងស្ថិតក្នុងការបញ្ចប់រឿងមួយទៀត នោះ Crystal Liu បានត្រៀមខ្លួនរួចជាស្រេច សម្រាប់អ្វីដែលនឹងក្លាយជារឿង ភាគទូរទស្សន៍ ទីពីររបស់នាង ចាប់តាំងពីឆ្នាំ ២0២១ រឿង A Dream of Splendor ជាផ្នែកនៃការផ្លាស់ប្តូរបន្តិចម្តងៗ ទៅកាន់អេក្រង់តូចពី គម្រោងភាពយន្ត របស់នាងរយៈពេល ២ឆ្នាំកន្លងមកនេះ ។

ក្រៅពីការទាក់ទាញ ពីតួសម្ដែងដ៏ពេញនិយម ក្រុមការងារ ផលិតកម្ម ដ៏រឹងមាំរបស់ To Where the Wind Goes ក៏ជាក្រុមដូចគ្នា ដែលនៅពីក្រោយរឿងភាគ ជោគជ័យមួយចំនួន រួមមាន Find Yourself ,Go Ahead និង The Day of Becoming You៕ ដោយ៖លី ភីលីព

Most Popular

To Top