សិល្បៈ និង កម្សាន្ត

តារាសម្ដែងនាង Barbie Hsu រៀបការ ជាមួយអតីតមិត្តប្រុស តន្ត្រីករកូរ៉េខាងត្បូង DJ Koo ៣ខែបន្ទាប់ពីការលែង លះរបស់នាង

តៃវ៉ាន់ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asiaបានប្រាប់ឲ្យដឹងថា បន្ទាប់ពីបានប្រកាសលែងលះ ជាមួយពាណិជ្ជករ ចិនលោក Wang Xiaofei កាលពីខែវិច្ឆិកាឆ្នាំមុន តារាសម្តែងស្រីតៃវ៉ាន់ នាង Barbie Hsu បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ ផ្អើលយ៉ាងខ្លាំង ដោយបានប្រកាសថា នាងបានរៀបការម្តងទៀត ទំនាក់ទំនងថ្មីរបស់នាង គឺជាមួយនឹងភ្លើងសេ្នហ៍ចាស់ តន្ត្រីករកូរ៉េខាងត្បូងលោក DJ Koo Jun-yup ។

អ្នកទាំង២បានណាត់ ជួបគ្នាមួយឆ្នាំ នៅចុងទសវត្សរ៍ឆ្នាំ ១៩៩0 ហើយលោកបានទាក់ទងនាងវិញ បន្ទាប់ពីបានដឹង អំពីការលែងលះ របស់នាងពីអ្នក ជំនួញចិនលោក Wang Xiaofei ។លោក Koo បានធ្វើសេចក្តីប្រកាស គួរឲ្យភ្ញាក់ផ្អើលដំបូង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃ ៨ មីនា ហើយលោកបានដាក់ សញ្ញាសម្រាប់នាង Hsu នៃការបង្ហោះ ។

ការបង្ហោះរបស់លោកសរសេរ ជាភាសាចិន និងកូរ៉េ សរសេរថា ពួកយើងរៀបការហើយ ដើម្បីមានវាសនាបែបនេះជាមួយគូស្នេហ៍តាំងពីជាង ២0 ឆ្នាំមុន នេះគឺជាស្នេហាដែលយើង ទាំង២ចង់បាន និងបន្ត។ លោក Koo បន្ថែមថា លោកបានទាក់ទងទៅតារាចម្រៀង-តារាសម្តែង បន្ទាប់ពីបានដឹងអំពីការ លែងលះរបស់នាង ។

ពេលខ្ញុំដឹងដំណឹងលែងលះនាង ខ្ញុំបានរកលេខនាងតាំង ពីជាង ២០ឆ្នាំមុន ហើយទាក់ទងទៅនាង ។ ជាសំណាងល្អ លេខរបស់នាង មិនបានផ្លាស់ប្តូរ ហើយយើងបានភ្ជាប់ឡើងវិញ យើងបានបាត់បង់ពេលនៅ ជាមួយគ្នាច្រើនពេក ដូច្នេះខ្ញុំបានសុំរៀបការ ហើយនាង Barbie ក៏យល់ព្រម៕ដោយ៖លី ភីលីព

Most Popular

To Top