សិល្បៈ និង កម្សាន្ត

BTS V និង Lady Gaga ទស្សនិកជនឃើញថតរូបមិត្តភាព ជាមួយគ្នានៃពិធីការជួបជុំតារា លំដាប់ពិភពលោក

ទីក្រុង Las Vegas ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ SportsChosun បានប្រាប់ឲ្យដឹងថា រូបភាព មួយសន្លឹកបង្ហាញជាលក្ខណៈមិត្តភាពរបស់ BTS V និងតារាប៉ុបដ៏ល្បីលើពិភពលោក Lady Gaga ទាក់ទាញការចាប់អារម្មណ៍ និងមានការភ្ញាក់ផ្អើលពីអ្នកនិយមលេងតាមប្រព័ន្ធអ៊ីនធើណេត។


V បានបង្ហោះរូបមួយសន្លឹកតាមរយៈគណនី បណ្តាញផ្សព្វផ្សាយសង្គយក្សមអាមេរិក Instagram របស់លោកនៅថ្ងៃទី ៥ ទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយរូបថត V និង Lady Gaga បង្ហាញពីក្តីស្រលាញ់គ្នាបែបមិត្តរួមអាជីពជាអ្នកចម្រៀង។ អ្នកទាំង២បានជួបគ្នាក្នុងពិធីប្រគល់ពានរង្វាន់ ‘GRAMMY AWARDS លើកទី ៦៤ រៀបចំនៅទីក្រុង Las Vegas សហរដ្ឋអាមេរិកកាលពីថ្ងៃទី ៤ ហើយកំពុងថតរូប។


V ស្លៀកឈុតស្អាតហើយ Lady Gaga បង្ហាញម៉ូដសម្លៀកបំពាក់ប្រណិត បន្ទាប់មកបែរមុខមើលមុខគ្នា តម្រង់រូបរាងរួសរាយរាក់ទាក់ ហើយញញឹមយ៉ាងភ្លឺស្វាង ហាក់ដូចជារីករាយក្នុងការជួបគ្នា ទាក់ទាញការចាប់អារម្មណ៍។ ទន្ទឹមនឹងនេះ BTS បានសម្តែងទោលរយៈពេល២ឆ្នាំ ជាប់ៗគ្នាបន្ទាប់ពីឆ្នាំមុននោះ បានប្រារព្ធកម្មវិធី GRAMMY AWARDS លើកទី ៦៤ ជាមួយនឹងបទចម្រៀងល្បីទូទាំងពិភពលោក ‘Butter’ ។


ចាប់តាំងពីពេលនោះមក ប្រព័ន្ធផ្សព្វផ្សាយធំៗ របស់សហរដ្ឋអាមេរិកបានផ្តល់សារសំខាន់យ៉ាងខ្លាំងដល់ ការចូលរួម និងការសម្តែងរបស់ BTS ដោយបញ្ចេញការសរសើររបស់ពួកគេ៕

ដោយ៖លី ភីលីព

Most Popular

To Top