សិល្បៈ និង កម្សាន្ត

ខណៈដែល លាន អាហ្រ្វីលគីនីន កំពុងផ្អែមល្ហែម ជាមួយគូស្នេហ៍ថ្មី ស្រាប់តែអតីតភរិយា ភ្ជាប់ពាក្យបាត់

ភ្នំពេញ៖ មានការចាប់អារម្មណ៍ជាខ្លាំង ខណៈដែលលោក លាន អាហ្រ្វីលគីនីន កំពុងតាមស្នេហ៍ អ្នកលក់អនឡាញ ជាមេម៉ាយរូបស្រស់ម្នាក់ មិនទាន់ចេញលទ្ធផលផ្លែផ្កាផង ស្រាប់តែអតីតភរិយា របស់លោកគឺអ្នកនាង កែវ វល័ក្ខ បានភ្ជាប់ពាក្យ យ៉ាងអធិកអធម ជាមួយបុរសវ័យកណ្តាលម្នាក់ កាលពីប៉ុន្មានថ្ងៃមុននេះ ។

ក្នុងសម្លៀកបំពាក់ជាកូនក្រមុំ កែវ វល័ក្ខ ពិតជាស្រស់ស្អាតបើទោះនាងមានកូនដល់ទៅ ០៥ នាក់ នឹងមានដល់ទៅចៅក្តី ។ កែវ វល័ក្ខ ដែលមានឈ្មោះពិតប្រាកដ ថា ប៉ុល បញ្ចណិត បានភ្ជាប់ពាក្យជាមួយបុរសមានឈ្មោះថា ប៉ិច សាវរីយ៍ ដែលមានវ័យកណ្តាលស្របាលៗគ្នា។

យោងតាមរូបភាព ពិធីភ្ជាប់ពាក្យរបស់ កែវ វល័ក្ខ បានបង្ហាញឱ្យឃើញថា មានភាពអធិកអធម និង មានការចូលរួមសាទរ ពីសំណាក់មិត្តភក្តិជាច្រើន ហើយសូម្បីតែកូនៗ ក៏មានភាពរីករាយនិងជីវិតគូថ្មី របស់អ្នកម្តាយដែរ ។
គួរបញ្ជាក់ថា លាន អហ្វ្រីលគីនីន និង កែវ វ័ល័ក្ខ បានភ្ជាប់ស្នេហ៍ប្រមាណ ជាង ២០ឆ្នាំ តែពួកគេមិនបានរៀការទេ ។ ជីវិតប្តីប្រពន្ធអ្នកទាំងពីរមានរឿងល្អក់កករជាបន្តបន្ទាប់រហូតសម្រេចចិត្តដាក់ពាក្យលែងលះជាផ្លូវការ កាលពីចុងឆ្នាំ២០២១ ដោយបន្សល់នូវកូនប្រុស ស្រីចំនួន ០៥ នាក់ ដែលកូនប្រុសច្បងបានរៀបការ និងមានកូនហើយដែរ ។

ងាកទៅមើលលោក លាន អាហ្រ្វីលគីនីន វិញខណៈពេលនេះ ក៏កំពុងបង្ហាញ សកម្មភាពស្និទ្ធស្នាលជាមួយនារីអ្នកលក់ អនឡាញដែលមានឈ្មោះល្បី និងមានសម្រស់ស្អាតម្នាក់ ប៉ុន្តែនៅមិនទាន់មានដំណឹងផ្លូវការថាគេទាំងពីរនាក់ ស្រឡាញ់គ្នាដល់កម្រិត ចាស់ទុំដឹងឮ ឬនៅឡើយ ៕

ដោយ៖ ម៉ានី

Most Popular

To Top